កំពុងសោម៖ ជាការពិត បើនិយាយដល់ជីវិតស្នេហា និងជីវិតគ្រួសាររបស់កំពូលតារាចម្រៀងអ្នកនាង ឱក សុគន្ធកញ្ញា ចាប់តាំងពីរៀបការរួចមក មហាជនក៏ដូចជាបណ្ដាអ្នកគាំទ្រ តែងតែឃើញតារាស្រីរូបនេះ បង្ហាញសុភមង្គលក្នុងគ្រួសារជាមួយស្វាមី និងកូនប្រុសជាហូរហែ អ្នកណាៗក៏ប្រាថ្នាចង់បានបែបនេះដូចនាងស្ទើរគ្រប់គ្នា។
ជាក់ស្ដែង កាលពីថ្មីៗនេះ កំពូលតារាចម្រៀងរូបនេះបានដឹកដៃគ្រួសារទៅសាងអនុស្សាវរីយ៍នៅឯនាយសមុទ្រទឹកដីខេត្តកំពុងសោម ថែមទាំងចែករំលែកនូវរូបភាព និងសកម្មភាព យ៉ាងរីករាយ ជាមួយស្វាមីនិងកូនប្រុសដ៏ឆ្លាតគួរឲ្យស្រលាញ់ មើលទៅពិតជាស្រស់ស្រាយ និងមានក្តីសុខខ្លាំងៗតែម្ដង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនតែប៉ុណ្ណោះ ក្រោយឃើញដូច្នេះ ក៏មានមហាជនជាច្រើនបានលួចច្រណែន នឹងជីវិតគ្រួសារដ៏មានន័យ ក្តីសុខពេញលេញ ដោយកំពូលតារាចម្រៀង អ្នកនាង ឱក សុគន្ធកញ្ញា មានទាំងកេរិ៍្តឈ្មោះ ទ្រព្យសម្បតិ្ត សុភមង្គលហូរហៀខ្លាំងយ៉ាងនេះ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]