រាជធានីភ្នំពេញ ៖ ដូចដែរដឹងស្រាប់ហើយថា តារាប្រុសរ៉េបល្បីឈ្មោះ លេចធ្លោនៅកម្ពុជាមានតែ ២រូបប៉ុណ្ណោះគឺ តារាប្រុស វណ្ណដា និងតារាប្រុស ងួន ចាន់ដេវីត ហៅ លោក G-Devith ដោយសារតែល្បី ភ្នំមួយមិនអាចមានខ្លា២ ទើបហ្វេនៗផ្អើលថា អ្នកទាំងពីរឧស្សាហ៍ច្រៀងបទចម្រៀង ផ្តោះផ្តងឲ្យគ្នាជាខ្លាំង។

ផ្ទុយទៅវិញ មើលវីដេអូនេះហើយ បណ្តាអ្នកគាំទ្រ ស្វាងដូចត្រូវថ្ងៃ មិនតែប៉ុណ្ណោះ ធ្វើឲ្យហ្វេនៗមួយចំនួន ជ្រួលជ្រើមចង់ឃើញ អ្នកទាំងពីរចាប់ដៃគ្នាបកស្រាយក្នុងបទចម្រៀងតែមួយ ជាខ្លាំង ព្រោះសុទ្ធតែជា តារាដែលមានទេពកោសល្យដូចគ្នា ជាអ្នកសិល្បៈដូចគ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ថ្មីៗនេះ គេថតជាប់ តារាប្រុស G-Devith ទៅរាំនៅក្នុងក្លឹបមួយកន្លែង ក្នុងនោះ ចាក់បទចម្រៀងរបស់តារាប្រុស វណ្ណដា មិនត្រឹមតែក្រោកឈររាំយ៉ាងរីករាយដូចគេឯងប៉ុណ្ណោះទេ មើលតែមាត់របស់លោក G-Devith ក៏បើកមាត់តាមតិចៗ ដូចចេះច្រៀងបទនេះដែរ ដោយបញ្ជាក់ច្បាស់ថា ការពិតទៅ លោក ងួន ចាន់ដេវីត ក៏ជាហ្វេនៗម្នាក់របស់តារាប្រុស វណ្ណដា ផងដែរ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

តារាប្រុស វណ្ណដា
តារាប្រុស វណ្ណដា
លោក ងួន ចាន់ដេវីត
លោក ងួន ចាន់ដេវីត
លោក ងួន ចាន់ដេវីត
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ងួន ចាន់ដេវីត