ឌូបៃ៖ អាចនិយាយបានថា ក្រោយកំពូលតារាចម្រៀងស្រីដ៏ល្បីឈ្មោះ អ្នកនាង ឱក សុគន្ធកញ្ញា រៀបការកសាងជីវិតគ្រួសាររួច គេតែងតែឃើញស្នាមញញឹមលើផ្ទៃមុខនាងជានិច្ច។ មិនតែប៉ុណ្ណោះ ពេលនេះកាន់តែមានសុភមង្គលជាងមុន បន្ទាប់ពីសម្រាលបានកូនប្រុសម្នាក់ ដែលឆ្លាត ឃ្យូតគួរឲ្យស្រលាញ់យ៉ាងដូច្នេះ។ 

យ៉ាងណាមិញ មួយរយៈចុងក្រោយនេះ គេដឹងថាអ្នកនាង ឱក សុគន្ធកញ្ញា កាន់តែមមាញឹកនឹងការងារសិល្បៈ មិនថាច្រៀង ឬថតស្ពតនោះទេ ប៉ុន្តែគេក៏ឃើញអ្នកម្ដាយរូបនេះ តែងតែដឹកដៃស្វាមី និងកូនដើរកម្សាន្តគ្រប់ពេល។ អាចបញ្ជាក់បានថា ក្រោយរៀបការមានស្វាមី និងកូនរួច ជីវិតរបស់កំពូលតារាចម្រៀងរូបនេះ កាន់តែល្អប្រសើរជាងមុនទ្វេដង ដែលធ្វើឲ្យហ្វេនៗប៉ងចង់បានដូចនាងគ្រប់ៗគ្នា។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ ថ្មីៗនេះអ្នកនាង ឱក សុគន្ធកញ្ញា បានដឹកដៃស្វាមី និងកូនប្រុសទៅដើរកម្សាន្តជាថ្មីម្ដងទៀតនៅឯប្រទេសឌូបៃ ហើយនាងក៏មិនភ្លេចថតរូបបង្ហោះឲ្យហ្វេនអ្នកគាំទ្របានឃើញផងដែរ។ ដិយរូបភាពជាច្រើនសន្លឹកលើទឹកដៃឌូបៃ គេមើលឃើញថាទឹកមុខតារារូបនេះពិតជារីករាយ និងមានក្ដីសុខខ្លាំងៗ ខណៈបានដើរលេងលឱហែកាយយ៉ាងដូច្នេះ។ មិនតែប៉ុណ្ណោះ ក្រោយហ្វេនបានឃើញរូបទាំងនេះរួច ពួកគេបានពោលពាក្យសរសើរពីជីវិតគ្រួសារនាងគ្រប់ៗគ្នា៕

សូមទស្សនារូបភាពខាងក្រោម៖

អ្នកនាង ឱក សុគន្ធកញ្ញា 
អ្នកនាង ឱក សុគន្ធកញ្ញា 
អ្នកនាង ឱក សុគន្ធកញ្ញា 
អ្នកនាង ឱក សុគន្ធកញ្ញា 
អ្នកនាង ឱក សុគន្ធកញ្ញា 
អ្នកនាង ឱក សុគន្ធកញ្ញា និងកូនប្រុស 
អ្នកនាង ឱក សុគន្ធកញ្ញា ជាមួយស្វាមី និងកូនប្រុស 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា