រាជធានីភ្នំពេញ ៖ ពិតណាស់ តារាចម្រៀងស្រីប្រចាំផលិតកម្មថោន កញ្ញា ឈិត សុវណ្ណបញ្ញា នៅតែរក្សាកេរ្ត៍ឈ្មោះខ្លួនបានល្អ ក្នុងវិស័យចម្រៀង មិនតែប៉ុណ្ណោះ តារាស្រីខ្លួនល្អិតសាច់ចាំរូបនេះ ហាក់ប្រើជីវិតសែនសាមញ្ញបំផុត ដោយរូបនាង កម្រនឹងបានឃើញ ប្រើជីវិតហ៊ឺហាខ្លាំងក្លា បង្អួតផ្ទះរថយន្ត ដូចតារាមួយចំនួនឡើយ។
មិនតែប៉ុណ្ណោះ ប៉ុន្មានឆ្នាំចុងក្រោយនេះ តារាស្រីរូបនេះ ហាក់ឃ្លាតឆ្ងាយពីសិល្បជាខ្លាំង ខណៈពេលវ័យកាន់តែច្រើន រូបនាងមិនខ្វាយខ្វល់រឿងគូស្រករ ប្រើជីវិតនៅលីវរបស់ខ្លួន ដើរលេងកម្សាន្តយ៉ាងមានក្តីសុខបំផុត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្វីដែលធ្វើឲ្យបណ្តាអ្នកគាំទ្រ កាន់តែស្រឡាំងកាំងនោះ គឺចំថ្ងៃវិសាទបូជា តារាស្រីរូបនេះ តុបតែងខ្លួន ក្នុងឈុតពណ៌សដូចដូនជី និង លេងមុខទទេរគ្មានម្សៅ តែសម្រស់ធម្មជាតិតារាស្រីរូបនេះ ក្មេងៗសុំខ្មាស់ វ័យ៣៥ឆ្នាំទៅហើយ តែរូបនាង នៅតែមានស្បែកភ្លឺម៉ត់រលោង ផ្ទៃមុខរកស្នាមជ្រួញមួយផ្នត់មិនឃើញទាល់តែសោះ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖








បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]