ឌូបៃ៖ ជាការពិតណាស់ មកទល់ពេលនេះអាចនិយាយបានថា អ្នកនាង ឱក សុគន្ធកញ្ញា ដែលជាអាយដលរបស់ទស្សនិកជនស្រលាញ់ចូលចិត្តជាច្រើន អ្នកនាងបានសាងគ្រួសាររៀបការអស់រយៈពេល៣ឆ្នាំ ថែមទាំងមានកូនប្រុស ម្នាក់ដ៏គួរឲ្យស្រលាញ់ទៀតផង។

ជាមួយគ្នានេះ ក្នុងឪកាសពិសេសដ៏មានតម្លៃបែបនេះ តារាចម្រៀងស្រីរូបនេះបានដឹកដៃគ្រួសារ ទៅធ្វើដំណើរកម្សាន្តនៅឯឌូបៃ ដើម្បីទៅបង្កើតអនុស្សាវរីយ៍ល្អៗថ្មី ព្រមទាំងអបអរថ្ងៃគម្រប់ខួបអាពាហ៍ពិពាហ៍៣ឆ្នាំរបស់អ្នកនាងផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះ អ្នកនាង ឱក សុគន្ធកញ្ញា ក៏បានបង្ហាញសកម្មភាពមួយចំនួន ក៏ដូចជារូបភាពដ៏ផ្អែមល្ហែម ជាមួយនឹងគ្រួសារ មកបង្ហោះចែកជូនដល់បណ្ដាហ្វេនៗអ្នកគាំទ្រ ឲ្យបានឃើញពីស្នាមញញឹមសុភមង្គលរបស់ និងទិដ្ឋភាពផ្សេងៗប្លែកភ្នែក ជាច្រើន របស់អ្នកទាំងពីរនៅលើទឹកដីស្រុកគេផងដែរ។ មិនតែប៉ុណ្ណោះ ក៏មានអ្នកទស្សនាបានចូលទៅខមិន ជូនពរ អាយដលរបស់ពួកគេព្រោងព្រាតផងដែរ។

សូមទស្សនារូបភាពខាងក្រោម៖

ឱក សុគន្ធកញ្ញា 
ឱក សុគន្ធកញ្ញា 
ឱក សុគន្ធកញ្ញា 
ឱក សុគន្ធកញ្ញា និងកូនប្រុស 
ឱក សុគន្ធកញ្ញា 
ឱក សុគន្ធកញ្ញា និងគ្រួសារ
ឱក សុគន្ធកញ្ញា និងគ្រួសារ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា