រាជធានីភ្នំពេញ ៖ ពិតណាស់ ស.ពរបស់ឪពុកម្តាយរបស់ តារាចម្រៀង សុវត្ថិឌី ធារិកា បានដឹកមកធ្វើបុណ្យនៅ វត្តស្ទឹងមានជ័យ ទាំងយប់ ដែលក្នុងនោះគេឃើញមាន វត្តមានតារាខ្មែរជាច្រើន បានជួយជ្រោមជ្រែងរៀបចំទាំងកណ្តាលយប់ឲ្យ។

ទន្ទឹមនឹងនេះ ស្រាប់តែ មហាជនផ្ទុះការរិះគន់ ក្រោយ តារាស្រី ដួង ម៉ានិច ប្រកាសឡាយលក់ឥវ៉ាន់ ដូចសព្វដង ប៉ុន្តែម្តងនេះ ប្រមូលលុយលក់បានឲ្យទាំងអស់ យកទៅចូលបុណ្យស.ពរបស់ ឪពុកម្តាយរបស់ ធារិកា ដែលធ្វើឲ្យគេឯងផ្អើលថា រូបនាងកំពុងទាញយកផលចំណេញ លើទុក្ខព្រួយរបស់អ្នកដទៃ ទន្ទឹមនឹងនេះ រូបនាងក៏បង្ហាញវត្តមាន ក្នុងពិធីទាំងកណ្តាលយប់ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះ រូបនាងក៏បានបញ្ជាក់ថា ទំនាក់ទំនងរបស់រូបនាងនិងគ្រួសាររបស់ ធារិកា គឺជាមនុស្សស្និទស្នាលនឹងគ្នាខ្លាំង សូម្បីតែ រូបនាងក៏ត.ក់ស្លុ.តពេលទទួលដំណឹងនេះ មិនតែប៉ុណ្ណោះ ដោយសារតែ ការរាប់អាននេះហើយ ទើបដឹងថា ជីវភាពគ្រួសារ ធារិកា យ៉ាងណា ប្រសិនបើពឹងផ្អែកលើប្រាក់ចូលតាមសទ្ធារបស់ខ្លួន គឺមិនបានច្រើនឡើយ ដូច្នេះមានតែធ្វើពិធីនេះ ដើម្បីឲ្យប្រាក់បានច្រើនបន្តិច ដែលចំនួនប្រមូលបាន រហូតដល់ទៅ ៥០០ដុល្លារ លើសពីនេះទៅទៀត រូបនាងក៏អរគុណដល់បងប្អូនមហាជនភាគច្រើន និងសិល្បករ សិល្ប​ការិនី យល់ពីបំណងល្អរបស់រូបនាង ព្រោះខ្លួនបើករកស៊ី ឡាយលក់ជាង២ឆ្នាំហើយ មិនចង់បានល្បីអ្វីទៀតឡើយ៕

ប្រភព ៖ TVFB

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
រូបភាព
រូបភាព
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដួង ម៉ានិច