កម្សាន្ត៖ កំពូលតារាចម្រៀងស្រីប្រចាំប្រទេសកម្ពុជា អ្នកនាង ឱក សុគន្ធកញ្ញា នៅតែជា អាយដលក្នុងចិត្តអ្នកគាំទ្រស្ទើរមួយផ្ទៃប្រទេសតែម្តង ដោយសារតែសម្លេងរបស់អ្នកនាងនៅតែពីរោះ និងមានប្រជាប្រិយភាពខ្លាំង បើទោះបីជាអ្នកនាងមានស្វាមី និងកូនរួចទៅហើយក្តី។
យ៉ាងណាមិញមិនត្រឹមតែជោគជ័យរឿងការងារនោះទេ សូម្បីតែជីវិតគ្រួសាររបស់កំពូលតារាចម្រៀងស្រីរូបនេះក៏មានសុភមង្គលខ្លាំងណាស់ដែរ ដោយសារតែមានស្វាមីដែលយល់ចិត្ត និងមានកូនប្រុសដែលសង្ហាគួរឱ្យ ស្រលាញ់ថែមទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាងនេះទៅទៀត នោះមហាជនបានចាប់អារម្មណ៍ខ្លាំងទៅលើកូនប្រុសរបស់កំពូលតារាស្រីរូបនេះ ដោយបច្ចុប្បន្ននេះក្មេងតូចឆាលី មានអាយុ២ឆ្នាំទៅហើយ មិនតែប៉ុណ្ណោះ ឱក សុគន្ធកញ្ញា ក៏បានបញ្ចូនកូនទៅសាលាផងដែរ ដោយត្រូវបានគេដឹងថានាងបានដាក់កូននៅសាលាលំដាប់អន្តរជាតិ North Bridge International Cambodia ដែលជាសាលាលំដាប់អភិជន ដោយសាលានេះមានតម្លៃថ្លៃមិនធម្មតា។ នេះបើយោងតាមប្រភពមួយបាន លើកឡើងថា ក្នុងមួយឆ្នាំ ឱក សុគន្ធកញ្ញា បានចំណាយចាប់ពី ប្រាំពាន់ប្រាំមួយរយម្ភៃប្រាំ (៥៦២៥) ដុល្លារឯណោះ ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]