ម៉ាឌីវ៖ ដូចដែរដឹងស្រាប់ហើយថា ជីវិតដ៏ឯករាជ្យនិងអភិជនរបស់ តារាសម្តែងស្រី មាន សូនីតា កំពុងធ្វើឲ្យបណ្តាអ្នកគាំទ្រ ស្ទើរឈ្លក់វង្វេងតាម ដោយសារតែ រូបភាពនីមួយៗសុទ្ធតែ ស្រស់ស្រាយនិងរីករាយខ្លាំង មិនតែប៉ុណ្ណោះ រូបនាងអាចនិយាយបានថា ជានារីចូលចិត្តដើរហើយ ជាពិសេសក្រៅប្រទេស។
លើសពីនេះទៅទៀត បើក្រឡេកទៅមើល ជីវិតលើបណ្តាញសង្គមវិញ សបញ្ជាក់ថា រូបនាងពេញចិត្តជាខ្លាំងនឹងជីវិត ឯករាជ្យ មានសេរីភាពនិង ចូលចិត្តភ្លក្សរសជាតិថ្មីៗនៃជីវិត ដូចជាការដើរលេងកម្សាន្តទៅប្រទេសនេះ ប្រទេសនោះជាដើម រហូតធ្វើឲ្យ ហ្វេនៗភាគច្រើនរបស់រូបនាង ពេញចិត្តនឹងរូបភាពនៃជីវិតបែបនេះ លែងខ្វាយខ្វល់ គិតគូរឿងគូដូចIdolដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាពិសេស ថ្មីៗនេះ ក្នុងដំណើរកម្សាន្តបន្តទៀតទៅកាន់កោះម៉ាឌីវ ដែលជាទីកន្លែងទេសចរ នៅលើផ្ទៃសមុទ្រពណ៌ខៀវស្រងាត់ ទឹកថ្លាឆ្វេងឆ្លុះឃើញដល់បាតតែម្ដង ដោយក្នុងនោះ តារាស្រី មាន សូនីតា បានផ្តិចយករូបភាពបង្កប់ភាពរីករាយ ចំហាយកក់ក្តៅ ខណៈដំណើរកម្សាន្តនោះ ជាកន្លែងលើកដំបូងរបស់នាង៕
សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]
-
- ចប់កម្មវិធីភ្លាម មាន សូនីតា និង ម៉ានិត មានកិត្តិយស បានការអញ្ជើញពិសាអាហារពេលល្ងាច ពីឯកអគ្គរាជទូតកម្ពុជាប្រចាំបារាំងភ្លែត!
- មាន សូនីតា ក្លាយជាតារាស្រីខ្មែរទីមួយ ដែលមានមុខលើវេបសាយអន្តរជាតិ reuter
- រាជនីក្រម៉ាខ្មែរ មាន សូនីតា មានមុខមាត់ដើរលើកម្រាលព្រំក្រហម បង្ហាញឈុតក្រម៉ារំលេចក្បាច់រចនាខ្មែរយ៉ាងអស្ចារ្យ