ភ្នំពេញ៖   អាចនិយាយបានថា ចាប់តាំងពីពេលដែលតារាចម្រៀងប្រុសដ៏មានប្រជាប្រិយភាពលោក ខាន់ ជេមស៍ បើកបង្ហាញមុខឲ្យមហាជនបានស្គាល់មុខភរិយា គេតែងតែឃើញតារារូបនេះយកចិត្តទុកដាក់លើប្រពន្ធ និងចំណាយពេលនៅជាមួយប្រពន្ធស្ទើរគ្រប់ពេលទំនេរពីការងារ។

ជាងនេះទៅទៀត ពិតណាស់ គ្រប់សកម្មភាពរបស់តារារូបនេះ និងភរិយា តែងតែបង្ហាញឲ្យហ្វេនឃើញពីទំនាក់ទំទងក្នុងគ្រួសារយ៉ាងកក់ក្ដៅ និងមានសុភមង្គលជានិច្ច។ ជាក់ស្ដែង លោកតែងតែយកចិត្តទុកដាក់លើភរិយា និងតែងតែឃើញវត្តមានទាំងគូតែម្ដងរាល់ពេលបង្ហាញខ្លួនម្ដងៗ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេសជាងនេះទៅទៀត តារាប្រុសរូបនេះ បានធ្វើឲ្យអ្នកគាំទ្រជាពិសេសគឺនារីៗតែម្ដង គឺថាមានកូនចិត្តលួចច្រណែននឹងភរិយារបស់លោកមិនស្ទើរនោះទេ ដែលមានស្វាមីដ៏ល្ អចេះយល់ចិត្តមើលថែឲ្យតម្លៃបែបនេះ។ ជាក់ស្ដែង លោក ខាន់ ជេមស៍ ថែមទាំងខ្លាចភរិយាមិនស្អាត ចង់ឲ្យភរិយាក្មេងជាងវ័យ សុខចិត្តជូនភរិយាទៅទទួលសេវាកម្មថែរក្សាសម្រស់ ព្រមទាំងបានអង្គុយរង់ចាំភរិយាទាំងក្តីស្រលាញ់ ទឹកមុខញញឹមមើលទៅពិតជាមានក្តីសុខជំនួសណាស់៕

សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖

ខាន់ ជេមស៍ 
ខាន់ ជេមស៍ 
ខាន់ ជេមស៍ និងភរិយា
ខាន់ ជេមស៍ និងភរិយា
ខាន់ ជេមស៍ និងភរិយា
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខាន់ ជេមស៍