រាជធានីភ្នំពេញ ៖ ពិតណាស់ តារាចម្រៀង ណាំ ប៊ុនណារ័ត្ន បើទោះបីពេលនេះ ហាក់ដកឃ្លាឆ្ងាយពី ការងារសិល្បៈហើយក្តី ប៉ុន្តែរូបលោក នៅតែមានអ្នកគាំទ្រ ចង់ដឹងឮសុខទុក្ខរបស់រូបលោកដូចពេលមុនដដែរ មិនតែប៉ុណ្ណោះ រូបលោកធ្លាប់បង្ហើបរួចម្តងមកហើយថា ក្រោយផ្អាកពីការងារសិល្បៈ រូបលោកក៏បន្តអាជីពខាង អចលទ្រព្យ លក់ផ្ទះ ដីឡូត៍ច្រើនឆ្នាំមកហើយ តែមិនធ្លាប់បញ្ចេញ។
យ៉ាងណាមិញ បើក្រឡេកទៅមើលជីវិតឯកជនវិញ ស្ងាត់ៗ តារាប្រុសរូបនេះ មានកូន២នាក់រួចមកហើយ រីឯសម្រស់របស់រូបលោក និងភរិយាវិញ បណ្តើរគ្នាស្រួលមិនស្រួល ច្រលំគូស្វាមីភរិយាថ្មីថ្មោងទៀត បើរូបសម្បត្តិអ្នកទាំំងពីរ នៅក្មេងខ្ចី ស្រស់ស្អាត និងស្រស់សង្ហាថ្នាក់នេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែងថ្មីៗនេះ ហ្វេនៗផ្ទុះការចាប់អារម្មណ៍ ក្រោយតារាប្រុសរូបនេះ ទម្លាយរូបភាពបណ្តើរភរិយា និងកូនៗទៅមើលកុន ជះចំហាយកក់ក្តៅពេញទី គួរឲ្យច្រណែន ខណៈរូបលោក និងភរិយា ព្រមទាំងកូនៗ លេងស្ទាយ៍តុបតែងខ្លួន សាមញ្ញៗតែទាន់សម័យខ្លាំង៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖








បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]