ភ្នំពេញ៖  តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញា ឈិន ម៉ានិច្ច ត្រូវបានមហាជនទទួលស្គាល់ ថាជាតារាចម្រៀងស្រីមួយរូប ដែលមានសមត្ថភាពបញ្ចេញសម្លេងច្រៀងផ្អែម ស្រាលស្រទន់ និងពីរោះលន្លង់លន្លោចគួរឲ្យសរសើរ ដែលភាពប៉ិនប្រសប់នេះហើយ ទើបធ្វើឲ្យតារារូបនេះ អាចមានប្រជាប្រិយភាពដល់សព្វថ្ងៃ។  

ជាពិសេសថ្មីៗនេះ តារាស្រីរូបនេះបានឡើងបកស្រាយបទចម្រៀងមួយបទដែលមានចំណងជើងថា«ស្រលាញ់អូនម្ដងទៀតបានទេ» ដោយអំឡុងពេលបកស្រាយអត្ថន័យបទចម្រៀង ឈិន ម៉ានិច្ច ហាក់ត្រូវសាច់រឿងចាក់ចំបេះដូង ឬក៏ដាក់មនោសញ្ចេតនាចូលខ្លាំងឬយ៉ាងណា ម៉ានិច បានសម្រក់ទឹកភ្នែក អួលដើមកច្រៀងទាំងសម្លេងខ្សឹកខ្សួល ធ្វើឲ្យអ្នកទស្សនាអួលតាមតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ទោះជាយ៉ាងណាក៏ ឈិន ម៉ានិច្ច បានបន្តច្រៀង រហូតដល់ចប់ដោយមានការជួយបន្ថែមពីម្ចាស់បទផ្ទាល់ គឺតារាស្រីរៀមច្បងអ្នកនាង សុគន្ធ និសា ផ្ទាល់តែម្ដង៕

សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖

ឈិន ម៉ានិច្ច
ឈិន ម៉ានិច្ច
ឈិន ម៉ានិច្ច
@posdy8

អ្នកមុតបានដឹងថាឈឺ

♬ original sound - Dy
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឈិន ម៉ានិច្ច