រាជធានីភ្នំពេញ ៖ ការប្រកួតបវរកញ្ញាចក្រវាឡកម្ពុជា Miss Universe កាន់តែមានប្រជាប្រិយភាពខ្លាំងឡើងៗ ក្នុងវិស័យបវរកញ្ញា ក្រោយម្ចាស់មកុដពីមួយឆ្នាំទៅមួយឆ្នាំ កាន់តែខ្លាំងឡើងៗ ទាំងចំណេះដឹង ភាសា និងរូបសម្រស់ មកមួយចប់ៗតែម្តង សាកសមនឹងឈរលើឆាកអន្តរជាតិ ប្រណាំងប្រជែងនឹងបរទេស។
ជាក់ស្តែង ក្រោយបញ្ចប់ភារកិច្ចប្រកួតនៅក្រៅប្រទេស ម្ចាស់មកុដប៉ុន្មានឆ្នាំរបស់កម្ពុជា សុទ្ធតែ មានឈ្មោះបោះសម្លេង ក្នុងវិស័យសិល្បៈ ជាពិសេស ការងារជាម៉ូដែល ខណៈពេល ការងារជោគជ័យហើយនោះ ក្រឡេកទៅមើលជីវិតឯកជនវិញ អ្នកទាំងនេះ ភាគច្រើន សុទ្ធតែរកឃើញអ្នកស្អំបេះដូងរួចរាល់ហើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនតែប៉ុណ្ណោះ មកមើលគូស្នេហ៍របស់ បវរកញ្ញាចក្រវាឡកម្ពុជា ៣ជំនាន់នេះ ទម្លាយមុខមាត់សង្សារខ្លួន បើកចំហរឿងគូស្រករ បណ្តើរពេញមុខមាត់មិនខ្លាចភ្នែកមហាជន រីឯសម្រស់វិញ ម្នាក់ៗសុទ្ធតែជា បុរសសង្ហា មាឌធំរឹងមាំ សាកសមជាសុភាពបុរស មុខមាត់រមទម្យ សុភាព ជាពិសេស សុទ្ធតែជា កូនកាត់ និងជនបរទេស៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
១. កញ្ញា រឿន ណាត
បវរកញ្ញាចក្រវាឡកម្ពុជាឆ្នាំ ២០១៨ រូបនេះ ទើបនឹងបើកបង្ហាញ ទំនាក់ទំនងស្នេហាជាមួយបុរសម្នាក់ សង្ស័យជាខ្មែរអនិកជន កូនកាត់ ជាDJ។
២. កញ្ញា រ៉េត សារីតា
បវរកញ្ញាចក្រកម្ពុជាឆ្នាំ ២០១៩ រូបនេះ បើកបង្ហាញស្នេហាខ្លួនជាមួយនឹង ជនបរទេសម្នាក់ ដែលកំពុងធ្វើការនៅកម្ពុជា ពិសេសជាមិត្តភក្តិនឹងស្វាមី តារាស្រី ទឹម រដ្ឋា តាំងពីថ្ងៃទៅប្រកួតនៅសហរដ្ឋអាមេរិក។
៣. កញ្ញា ងិន ម៉ារ៉ាឌី
បវរកញ្ញាចក្រកម្ពុជាឆ្នាំ ២០២០ រូបនេះ ទើបនឹងព្រមបើកបង្ហាញ មុខមាត់គូស្នេហ៍សង្ស័យជា ខ្មែរអនិកជនម្នាក់ រូបរាងសង្ហាខ្លាំង ក្រោយចប់ការប្រកួតបានប៉ុន្មានខែ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]