រាជធានីភ្នំពេញ ៖ ពិតណាស់ តារាស្រីសម្លេងស្រួយ កញ្ញា មាន សូនីតា កំពុងធ្វើឲ្យស្រទាប់យុវវ័យផ្ទុះការចាប់អារម្មណ៍លើរូបនាងជាខ្លាំង ខណៈនៅលីវសោះ រូបនាងអាចដើរលេងកម្សាន្តច្រើនប្រទេស ហើយថែមទាំង មានជំនួញក្នុងដៃមិនតិចថែមទៀតផង។  

យ៉ាងណាមិញ តារាស្រីរូបនេះ ជាតារាសម្តែងខ្មែរដំបូងគេហើយដែល បានធ្វើត្រាប់តាមតួអង្គ Gangubai ក្នុងរឿង Gangubai kathiawadi បន្ទាប់ពី តារាៗនៅថៃ នាំគ្នាផ្អើលធ្វើត្រាប់តាម ដូចព្យុះ ព្រោះនាពេលបច្ចុប្បន្ននេះ រឿងរបស់ឥណ្ឌាមួយនេះ កំពុងផ្ទុះការចាប់អារម្មណ៍លើពិភពលោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនតែប៉ុណ្ណោះ តារាស្រីរូបនេះ បង្ហើបថា ការតុបតែង​ខ្លួនយ៉ាងនេះ​ ក៏ព្រោះរូបនាង បានស្ងេីចនឹងភាពអស្ចារ្យ​ និងទឹកចិត្តរបស់ Gangubai ដែលលះបង់ដេីម្បីស្រ្តី​ ក៏ដូចជាផ្លាស់ប្តូរគោលគំនិតនៃការផ្តល់តម្លៃស្ត្រីក្នុងសង្គមមួយ លើសពីនេះទៅទៀត រូបនាងជានារីអង់អាច​ តស៊ូ​ និងលះបង់ម្នាក់​ យកឈ្នះជោគវាសនាខ្លួនដែលត្រូវបានគេកំណត់​ ជាខ្សែជីវិតមួយដែលធ្វេីអោយយេីងដឹងថា​ គ្មានអ្វីខ្លាំងជាងការតាំងចិត្ត​ ជំនះជោគវាសនានោះទេ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាន សូនីតា