ភ្នំពេញ៖ ពិតណាស់  តារាស្រី មាន សូនីតា ជាតារាសម្តែងខ្មែរមួយរូប ដែលបានធ្វើត្រាប់តាមតួអង្គ Gangubai ក្នុងរឿង Gangubai kathiawadi បន្ទាប់ពី តារាៗនៅថៃ នាំគ្នាផ្អើលធ្វើត្រាប់តាម ដូចព្យុះ ព្រោះនាពេលបច្ចុប្បន្ននេះ រឿងរបស់ឥណ្ឌាមួយនេះ កំពុងផ្ទុះការចាប់អារម្មណ៍លើពិភពលោក។

យ៉ាងមិញ បន្ទាប់ពីនាងបានតុបតែងខ្លួនតាម តួអង្គ Gangubai ហើយនោះក៏មានមតិមហាជនជាច្រើនបានលើកសរសើរនាង ថានៅពេលដែលធ្វើដូច្នេះ មាន សូនីតា គឺស្រដៀងទៅនឹងតួអង្គនោះខ្លាំងមែនទែន។ ប៉ុន្តែក្នុងនោះក៏មានមតិមួយ បានរិះគន់ទៅលើរូបនាងវិញថា នាងយកស្ទាយ៍ធ្វើតាមតែតារាថៃ មិនចេះមានអ្វីជាខ្លួនឯងសោះ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក មាន សូនីាត ក៏មិនបានខឹងសម្បារអ្វីនោះឡើយ ដោយនាងបានតបវិញថា ការតុបតែង​ខ្លួនយ៉ាងនេះ​ ក៏ព្រោះរូបនាង បានស្ងេីចនឹងភាពអស្ចារ្យ​ និងទឹកចិត្តរបស់ Gangubai ដែលលះបង់ដេីម្បីស្រ្តី​ ក៏ដូចជាផ្លាស់ប្តូរគោលគំនិតនៃការផ្តល់តម្លៃស្ត្រីក្នុងសង្គមមួយ លើសពីនេះទៅទៀត រូបនាងជានារីអង់អាច​ តស៊ូ​ និងលះបង់ម្នាក់​ យកឈ្នះជោគវាសនាខ្លួនដែលត្រូវបានគេកំណត់​ ជាខ្សែជីវិតមួយដែលធ្វេីអោយយេីងដឹងថា​ គ្មានអ្វីខ្លាំងជាងការតាំងចិត្ត​ ជំនះជោគវាសនានោះទេ៕

សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖

មាន សូនីតា
មាន សូនីតា
មាន សូនីតា
មាន សូនីតា
មាន សូនីតា
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាន សូនីតា