ភ្នំពេញ៖ មានឈ្មោះបោះសម្លេងជាង ១០ឆ្នាំ ក្នុងវិស័យចម្រៀង តារាចម្រៀងសម្លេងថ្នមផ្អែមស្រទន់ កញ្ញា ឈិត សុវណ្ណបញ្ញា និងតែស្ថិតក្នុងបេះដូងមហាជន និងបណ្ដាអ្នកគាំទ្រមិនផ្លាស់ប្ដូរ បើទោះបីជាមួយរយៈក្រោយនេះ នាងហាក់មិនសូវមានស្នាដៃចម្រៀងចេញច្រើនដូចមុនក៏ដោយ។

ជាការពិត រយៈពេលនៃការបង្ហាញខ្លួនក្នុងសង្គមសិល្បៈរបស់ ឈិត សុវណ្ណបញ្ញា យូរពិតមែន តែជឿជាក់ថាមហាជនមួយចំនួនតូចនៅមិនទាន់ធ្លាប់ជ្រាបទេថា តារាស្រីរូបនេះ ក៏មានប្អូនភ្លោះម្នាក់ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយក្នុងនោះ ប្អូនស្រីភ្លោះរបស់ ឈិត សុវណ្ណបញ្ញា មានឈ្មោះថា ឈិត សុវណ្ណនុកា។ រីឯមុខមាត់របស់អ្នកទាំងពីរ គឺមានទម្រង់មុខ និងរាងរៅស្ទើរតែដូចគ្នាមួយរយភាគរយ រហូតពេលខ្លះយើងមើលស្ទើរតែច្រឡំថាមួយណាជា ឈិត សុវណ្ណបញ្ញា  មួយណាជាប្អូនស្រី។ ហើយសម្រស់របស់ ឈិត សុវណ្ណនុកា ក៏ស្រស់ស្អាត មិនឲ្យចាញ់បងស្រីដែលជាអ្នកសិល្បៈប៉ុន្មាននោះឡើយ៕

ទស្សនារូបភាពខាងក្រោម៖

ឈិត សុវណ្ណបញ្ញា
ឈិត សុវណ្ណនុកា
ឈិត សុវណ្ណបញ្ញា និង ឈិត សុវណ្ណនុកា
ឈិត សុវណ្ណបញ្ញា និង ឈិត សុវណ្ណនុកា
ឈិត សុវណ្ណបញ្ញា និង ឈិត សុវណ្ណនុកា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឈិត សុវណ្ណបញ្ញា