ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ ជឿជាក់ថាប្រិយមិត្តមួយចំនួនធំប្រាកដជាបានដឹងពីទំនាក់ទំនងស្នេហារវាងតារាចម្រៀងដ៏មានប្រជាប្រិយភាពកញ្ញា ប៉ាច គីមមួយ និងលោក សយ រតនៈ។ ដោយអ្នកទាំងពីរទើបតែប្រកាសពីដំណឹងទាក់ទងមើលចិត្តគ្នា ហើយដំណឹងមួយនេះបានធ្វើឲ្យអ្នកលេងបណ្ដាញសង្គម រួមទាំងហ្វេនភ្ញាក់ផ្អើលគ្រប់ៗគ្នា។ 

ពិតណាស់ បើទោះបីពីមុនអ្នកទាំងពីរធ្លាប់បដិសេដរឿងមានទំនាក់ទំនងស្នេហាជាមួយគ្នា ប៉ុន្តែក្រោយមកតារតាំងពីរដួងនេះ ដាច់ចិត្តទម្លាយពីស្នេហាខ្លួនឲ្យមហាជនបានជ្រាបផងដែរ។ មួយវិញទៀត ខណៈកំពុងតែទាក់ទងគ្នា គេឃើញអ្នកទាំងពីរហាក់បីជាយល់ចិត្តគ្នាខ្លាំង ព្រមទាំងទៅណាមកណាជាគូមិនឃ្លាតគ្នាឡើយ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៅទៀត ចាប់តាំងពីប្រកាសពីទំនាក់ទំនងថាគូស្នេហ៍រួចមក គេឧស្សាហ៍ឃើញកញ្ញា ប៉ាច គីមមួយ និងលោក សយ រតនៈ បង្ហោះរូបគូយ៉ាងផ្អែមល្ហែម មើលទៅស្និទ្ធស្នាលគ្នាខ្លាំង។ ហើយរូបភាពពីមួយសន្លឹកទៅមួយសន្លឹកស្អាត ហើយស្វីតមិនចាញ់គូស្នេហ៍ដែលទាក់ទងគ្នាច្រើនឆ្នាំប៉ុន្មានឡើយ។ មិនតែប៉ុណ្ណោះ គេឃើញទឹកមុខអ្នកទាំងពីរហាក់ជារីករាយ និងមានក្ដីសុខខ្លាំងៗតែម្ដង៕ 

សូមទស្សនារូបភាពខាងក្រោម៖

លោក សយ រតនៈ និងកញ្ញា ប៉ាច គីមមួយ
លោក សយ រតនៈ និងកញ្ញា ប៉ាច គីមមួយ
លោក សយ រតនៈ និងកញ្ញា ប៉ាច គីមមួយ
លោក សយ រតនៈ និងកញ្ញា ប៉ាច គីមមួយ
លោក សយ រតនៈ និងកញ្ញា ប៉ាច គីមមួយ
លោក សយ រតនៈ និងកញ្ញា ប៉ាច គីមមួយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សយ រតនៈ