ភ្នំពេញ៖ ជាការពិតណាស់ បើនិយាយដល់ កំពូលតារាចម្រៀងជើងចាស់ លោក ខាន់ ជេមស៍ និង លោក ព្រាប សុវត្ថិ មិនថាប្រិយមិត្តពុកម៉ែបងប្អូន មិត្តៗយុវវ័យនោះទេ សូម្បីតែក្មេងៗ ក៏បានស្គាល់ពីទឹកដមសម្លេងក៏ដូចជាភាពល្បីល្បាញរបស់អ្នកទាំងពីរដែរ។
ជាងនេះទៅទៀត ថ្វីត្បិតតែជាតារាចម្រៀងជើងចាស់ដូចគ្នាពិតមែន តែក្នុងនាមជាសិស្សប្អូន ខាន់ ជេមស៍ ពិតជាមានការគោរពឲ្យតម្លៃទៅដល់លោក ព្រាប សុវត្ថិ ដែលជារៀមច្បងជាខ្លាំង។ ជាក់ស្ដែង ដូចក្នុងវីដេអូឃ្លីបមួយដែល ភរិយា តារាចម្រៀងលោក ព្រាប សុវត្ថិ បានបង្ហោះពីការស្កាត់ជួបគ្នា រវាងអ្នកទាំងពីរ នៅពេលដែលជួប គឺ ខាន់ ជេមស៍ បានលើកដៃសំពះគោរពដល់រៀមច្បងគួរឲ្យសរសើរជាខ្លាំង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះ ក្រោយពីបានឃើញដូច្នេះ ធ្វើឲ្យហ្វេនៗជាច្រើនមានការរំភើបចិត្តជាខ្លាំង នៅពេលដែលអ្នកសិល្បៈចេះគោរពឲ្យតម្លៃគ្នា មិនប្រកាន់ខ្លួនបែបនេះ៕
សូមទស្សនារូបភាពខាងក្រោម៖



@miemie7777 ក្តីស្រលាញ់បងស្នាយមានចំពោះអូនជេម ក្តីស្រលាញ់អូនជេមមានមកលើបងស្នាយ និយាយទៅមិនអាចគណនាបាន❤️❤️❤️❤️❤️
♬ original sound - miemie
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]