រាជធានីភ្នំពេញ ៖ ដូចដែរដឹងស្រាប់ហើយថា តាំងពីចូលសិល្បៈរហូតមកទល់នឹងពេលនេះ តារាម៉ូដែលនិងតារាសម្តែង កញ្ញា មាន សូនីតា ហាក់មិនសូវបើកចំហរឿងជីវិតគ្រួសារប៉ុន្មានឡើយ សូម្បីតែឪពុកម្តាយ ក៏ហាក់មិនសូវទម្លាយឲ្យហ្វេនៗឃើញ ជាញឹកញាប់ប៉ុន្មានឡើយ។

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ រូបនាងបង្ហោះសារ ចូលរួមរំលែកទុក្ខមរ.ណភាពរបស់ឪពុកបង្កើតខ្លួន ធ្វើឲ្យគេឯង ភ្ញាក់ផ្អើលព្រោះ មហាជនភាគតិចណាស់ដែលបានជ្រាបថា ឪពុករូបនាងនៅមានព្រះជន្ម ហើយទើបនឹងបាត់ប.ង់ជីវិត ក្នុងអាយុ ៦០ឆ្នាំ ដោយជរាពាធ កាលពីប៉ុន្មានថ្ងៃមុននេះ តាមដំណឹងលេចឮគឺ អ្នកម៉ាក់និងលោកប៉ា ចែកផ្លូវគ្នា តាំងពីខ្លួននៅតូច។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ ទាល់តែឪពុកទទួលមរ.ណភាព ទើបបែកធ្លាយថា រូបនាងជាកូនមន្ត្រីធំម្នាក់ ដែលឪពុកបង្កើតជា ឧត្តមសេនីយ៍ទោ​ ចៅ ម៉ៅវីរៈ ដែលត្រូវជា ប្អូនប្រុសជីដូនមួយបង្កើតរបស់អ្នកម្តាយតារាសម្តែងជើងចាស់ ចន ច័ន្ទលក្ខិណា ដូច្នេះហើយ តារាស្រី មាន សូនីតា ត្រូវជា ជីដូនមួយបង្កើតនឹង តារាស្រី ចន ច័ន្ទលក្ខិណា ដែលរឿងនេះ មានបងប្អូនមហាជនតិចនាក់ណាស់ ដែលបានជ្រាប។

ជាក់ស្តែង អ្នកម្តាយតារាស្រី ចន ច័ន្ទលក្ខិណា បានបង្ហោះសារយ៉ាងដូច្នេះថា ៖

រូបភាព

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

តារាស្រី មាន សូនីតា
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាន សូនីតា