ភ្នំពេញ៖ បើនិយាយដល់ពិធីការិនីឆ្នើម អ្នកនាង គង់ សុជាតិ ជឿថាប្រិយមិត្តច្បាស់ជាស្គាល់ ដោយតារារូបនេះបានកសាងកេរ្ដិ៍ឈ្មោះល្បីល្បាញលើវិថីសិល្បៈច្រើនឆ្នាំ។ បើនិយាយដល់ជីវិតឯកជន តារាស្រីរូបនេះកំពុងរស់នៅយ៉ាងមានក្ដីសុខ ជាមួយស្វាមី និងកូនប្រុសស្រីទាំង៣របស់នាង។
ជាមួយគ្នានេះដែរ បើនិយាយដល់កូនច្បងរបស់អ្នកនាង គង់ សុជាតិ ថ្មីៗនេះគេដឹងថាបានភ្ជាប់ពាក្យជាមួយនារីរូបស្អាតម្នាក់។ ក្រោយកូនប្រុសភ្ជាប់ពាក្យរួច ពិធីការិនីឆ្នើមរូបនេះបង្ហាញក្ដីរំភើប ត្រេកអរញញឹមបិទមាត់មិនជិតឡើយ។ ម្យ៉ាងវិញទៀត ក្រោយឃើញកូនប្រុសតារារូបនេះភ្ជាប់ពាក្យ មានមហាជនជាច្រើនបានសម្ដែងក្ដីរំភើបជំនួសនាងគ្រប់ៗគ្នា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង បន្ទាប់ពីកូនច្បងអ្នកនាង គង់ សុជាតិ ភ្ជាប់ពាក្យរួច ក្នុងថ្ងៃនេះផ្ទាល់កូនប្រុសតារារូបនេះបានដឹងដៃគូដណ្ដឹងចូលរោងការយ៉ាងរីករាយ និងកក់ក្ដៅ ដោយមានការចូលរួមពីសមាជិកក្រុមគ្រួសារ ក៏ដូចជាភ្ញៀវកិត្តិយសមានមុខមាត់ក្នុងសង្គមជាច្រើន។ ហើយអ្វីដែលគេកត់សម្គាល់នោះ អ្នកដឹកដៃកូនកម្លោះគឺជាលោកជំទាវ ហ៊ុន ស៊ីណាត ផ្ទាល់ផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]