រាជធានីភ្នំពេញ ៖ ដូចដែរដឹងស្រាប់ហើយថា ស្វាមីឬភរិយា របស់តារាល្បីៗនៅក្នុងស្រុកជាច្រើន សុទ្ធតែរើសបានបុគ្គលខ្លឹមៗ មិនត្រឹមតែ ជាសុភាពនារី ឬ បុរសដើមទ្រូង៥ហត្ថនោះឡើយ ពួកគេសុទ្ធតែជា មនុស្សមានចំណេះដឹង និងការងាររកប្រាក់ចំណូលកប់ៗតែម្តង។

ជាក់ស្តែង ក្រឡេកមកមើលគ្រួសាររបស់តារាស្រី២ដួងនេះ មិនត្រឹមតែ ប្រើជីវិតឡូយឆាយ២នាក់ប្តីប្រពន្ធប៉ុណ្ណោះទេ សូម្បីតែកូនៗវិញ ក៏ញាក់សាច់ដែរ តួយ៉ាង កូនប្រុសតែម្នាក់របស់ តារាចម្រៀង ឱក សុគន្ធកញ្ញា ត្រូវហ្វេនៗដឹងច្បាស់ រៀននៅសាលាលំដាប់លេខ១ក្នុងប្រទេស ហើយក៏ជាសាលាថ្លៃជាងគេនៅភ្នំពេញ ដែលមានកម្មវិធីសិក្សាបែបអន្តរជាតិ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រីឯ តារាចម្រៀង ផន សុផារី វិញក៏មិនចាញ់គ្នាប៉ុន្មានដែរ អ្នកម៉ាក់ៗលេងបណ្តាញសង្គមជាច្រើន សុទ្ធតែជា ហ្វេនរបស់តារាស្រីរូបនេះ មិនថាជា សម្ភារលេង បន្ទប់គេង គ្រឿងប្រើប្រាស់ និងទឹកដោះគោប្រចាំថ្ងៃនោះទេ សុទ្ធតែជម្រើសយករបស់គុណភាពខ្ពស់ ដោយមិនខ្វាយខ្វល់ពីតម្លៃសូម្បីតែបន្តិច។

អ្វីដែលកាន់តែចាប់អារម្មណ៍ កាលពីពេលថ្មីៗនេះ តារាស្រីទាំំង២ដួង បង្ហោះរូបភាពកូនៗជាមួយ កូនកង់យ៊ីហោល្បី Bentley ដូចគ្នា ឃើញកង់តូចៗចឹងមែន តែមកដល់តម្លៃពិតចង់ដាច់ផ្ងារ ដោយកង់របស់ ឆាលី មានតម្លៃដល់ទៅ ៤៩៥ដុល្លារ រីឯ កង់របស់ ប៊ែលឡានិងអ៊ែលលី មានតម្លៃដល់ទៅ ៤៩៩ដុល្លារ តម្លៃទាំងនេះ សឹងតែមានតម្លៃថ្លៃជាងកង់មនុស្សធំទៅហើយ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  តារាចម្រៀង ឱក សុគន្ធកញ្ញានិងកូនប្រុស
  តារាចម្រៀង ឱក សុគន្ធកញ្ញានិងកូនប្រុស
 កូនប្រុស តារាចម្រៀង ឱក សុគន្ធកញ្ញា
រូបភាព
កូនស្រី តារាស្រី ផន សុផារី
កូនស្រី តារាស្រី ផន សុផារី
កូនស្រី តារាស្រី ផន សុផារី
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ផន សុផារី