ភ្នំពេញ៖ ពិតណាស់ ក្រោយរៀបការរួច ជីវិតឯកជនតារាចម្រៀង ឱក សុគន្ធកញ្ញា ហាក់ស្រស់បំព្រងជាខ្លាំង មិនត្រឹមតែ មានជីវិតជោគជ័យលើការងារនោះឡើយ សូម្បីតែជីវិតគ្រួសារក៏ មានសុភមង្គលជាងគេផងដែរ ស្វាមីក៏សង្ហា ហើយជាស្វាមីគម្រូថែមទៀតផង។
ជាមួយគ្នានេះ ស្វាមីភរិយាមួយគូនេះក៏រឹតតែធ្វើឲ្យ ហ្វេនៗអ្នកគាំទ្រលួចសរសើរពីចំណងគ្រួសារដ៏ផ្អែមល្ហែមបែបថ្លៃថ្នូរ មិនដែលមានការរកាំរកុសឬពាក្យសម្តីមិនសមរម្យណាមួយនៅលើបណ្ដាញសង្គមឡើយ។ ជាពិសេស កាលពីពេលថ្មីៗនេះ ស្វាមីអ្នកនាង ឱក សុគន្ធកញ្ញា ទើបតែបានបង្ហោះវីដេអូមួយ នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ដែលវីដេអូដដែលនោះបានធ្វើឲ្យលេងបណ្ដាញសង្គមមានការកោតសរសើរជាខ្លាំង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង នៅពេលថ្មីៗនេះ ឱក សុគន្ធកញ្ញា ក៏កាន់តែធ្វើឲ្យអ្នកគាំទ្រលួចញញឹមមានក្តីសុខជំនួសក្រោយពីបានឃើញទង្វើរបស់ស្វាមីអ្នកនាង បានធ្វើទៅកាន់អ្នកនាង ជាមួយនឹងការវែកសក់ឲ្យ បង្ហាញពីការយចិត្តទុកដាក់ ថ្វីត្បិតតែមើលទៅជាទង្វើរតិចតួចក៏ពិតមែន តែវាមានតម្លៃខ្លាំង ដែលបង្ហាញពីក្តីស្រលាញ់ទៅកាន់ភរិយា គឺអាចបញ្ចាក់អោយឃេីញតាមរយៈកាយវិការចាប់ផ្តើមពីទង្វើរតិចតួចបែបនេះ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]