ភ្នំពេញ៖ ពិតណាស់ តារាសម្តែង នៅ សូនីតា ឡើងងារជាលោកជំទាវ ទាំងវ័យក្មេង ក្រោយសម្រេចចិត្តរៀបការជាមួយនឹង ឯកឧត្តម ទិត ថាវរឹទ្ធិ បើទោះបី មានគ្រួសារឡើងងារជាលោកជំទាវបែបនេះក្តី តែប្រជាប្រិយភាពរបស់ តារាសម្តែងស្រីរូបនេះ ក្នុងវិស័យសិល្បៈ នៅតែទទួលបានសម្លេងគាំទ្រមិនចាញ់ពេលមុនឡើយ។
ជាមួយគ្នានេះ បើក្រឡេកទៅមើលជីវិតគ្រួសារវិញ តារាស្រីរូបនេះ ពិតជា មានសុភមង្គលជាខ្លាំង ខណៈស្វាមីអាយុចាស់ជាងខ្លួនច្រើនឆ្នាំក្តី តែមើលទៅ ស្វាមីជាសុភាពបុរសពិតៗ ស្រឡាញ់ប្រពន្ធកូន មិនចាញ់គូស្វាមីភរិយាក្មេងៗប៉ុន្មានឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាងនេះទៅទៀត ក្នុងថ្ងៃខួបកំណើតភរិយា ស្វាមីមានងារជាឯកឧត្តម ជាមនុស្សប្រុសចាស់ទុំ និងមិនសូវចេះស្វីតមែន តែលោកព្យាយាមធ្វើឲ្យភរិយាសប្បាយចិត្ត ថែមទាំងរួមផ្សំគំនិត ជាមួយបុគ្គលិករួមសិល្បៈ រៀបចំSurprise ភរិយា ជាមួយនឹងកាដូរលុយ១០ម៉ឺនរៀល ប៉ុន្តែបង្កប់អត្ថន័យដ៍ជ្រាលជ្រៅនិងធំធេងបន្តការខឹតខំប្រឹងប្រែងសន្សំសំចៃ ប្រឹងរកបន្ថែមទៀត ដើម្បីអនាគតរុងរឿងទៅថ្ងៃមុខបើទោះបីជាមានគ្រប់យ៉ាងហើយក្តី ធ្វើឲ្យមហាជនឃើញហើយ ពិតជារំភើបជំនួស តារាស្រី នៅ សូនីតា ជាខ្លាំងធ្វើបុណ្យអ្វីបានស្វាមីល្អដល់ថ្នាក់នេះ៕
សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖








បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]