រាជធានីភ្នំពេញ ៖ ពិតណាស់ តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញា ឈិន ម៉ានិច្ច ត្រូវបានមហាជនទទួលស្គាល់ ថាជាតារាចម្រៀងស្រីមួយរូប ដែលមានសមត្ថភាពបញ្ចេញសម្លេងស្រាលស្រទន់ និងពិរោះលន្លង់លន្លោច ធ្វើឲ្យគេឯងពេញចិត្តខ្លាំង ទើបធ្វើឲ្យតារារូបនេះ អាចមានប្រជាប្រិយភាពដល់សព្វថ្ងៃ។
ទន្ទឹមនឹង ភាពស្ងប់ស្ងាត់មិនសូវបញ្ចេញមុខមាត់ច្រើនក្តី តែជីវិតនៅលីវរបស់ តារាចម្រៀងរូបនេះ ហ៉ឺហាឡូយឆាយមិនធម្មតាប៉ុន្មានទេ ប្រសិនបើមើលឲ្យច្បាស់ ជាក់ស្តែង ក្រោយចំណាយលុយផ្ទាល់ខ្លួនជាង ៤ម៉ឺនដុល្លារ ដើម្បីសង់ផ្ទះជូនអ្នកមានគុណ ទុកជាការតបស្នងហើយនោះ កាលពីដើមខែមិថុនា កន្លងទៅ តារាស្រីរូបនេះ ធ្វើឲ្យហ្វេនៗភ្ញាក់ផ្អើលខ្លាំង ជាមួយនឹង រថយន្តJeep ស៊េរីឆ្នាំ២០២១ អូសទៅស្រោចទឹកនៅស្រុកកំណើត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ថ្មីៗនេះ តារាស្រី ឈិន ម៉ានិច្ច បង្ហាញគ្រឿងមាសពេជ្រទាំងឈុតៗ ថតដាក់តម្រៀបគ្នា ក្រោយទទួលការរិះគន់ថា មិនសូវនិយមសម្ភារៈប្រ៊េនៗដូចតារាផ្សេងៗ ក្រោយឃើញដូច្នេះទើបដឹងថា ជីវិតស្ងប់ស្ងាត់របស់តារាស្រីរូបនេះ ពិតជាមិនធម្មតាប៉ុន្មានឡើយ ផ្ទះក៏មាន ឡានទំនើបក៏មាន គ្រឿងអលង្ការមានតម្លៃក៏ច្រើន គួរឲ្យសរសើរ នៅក្មេងតែពូកែរកចំណូល៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]