រាជធានីភ្នំពេញ ៖ ដូចដែរដឹងស្រាប់ហើយថា តារាចម្រៀង ឱក សុគន្ធកញ្ញា ជាតារាស្រីទទួលបានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់មហាជនជាមួយនឹង ជីវិតជោគជ័យលើវិស័យសិល្បៈមិនស្រកស្រុត និងជីវិតគ្រួសារយ៉ាងមានសុភមង្គល។
ទោះបីរៀបការនៅអាយុរាងច្រើនបន្តិចក្តី តែក្រោយរៀបការមិនបានប៉ុន្មាន រូបនាងក៏ទទួលបានកូនប្រុសជាទីស្រឡាញ់ម្នាក់ ខណៈដែលពេលនេះ កូនប្រុសរាងធំដឹងក្តីបន្តិច តារាស្រីរូបនេះ ក៏ធ្លាប់បង្ហើបច្រើនលើកពី រឿងចង់បានកូនម្នាក់ទៀត ព្រោះរូបនាងមានអាយុរាងច្រើនហើយ ប៉ុន្តែត្រូវខកខានព្រោះតែជំងឺកូវីដ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ផុតអស់ពីកូវីដទៅហើយ ហ្វេនៗនាំគ្នារងចាំដំណឹងល្អពីIdolម្នាក់នេះ ប៉ុន្តែ ពេលនេះប្រភពជិតស្និទបង្ហើបថា រូបនាងត្រូវខកខានជាថ្មី ព្រោះការយកកូនម្តងនេះនឹងត្រូវធ្វើតាមក្បួនហុងស៊ុយ គ្រួសារខាងស្វាមីជាកូនចៅចិន ដូច្នេះមិនចង់បានកូនក្នុងឆ្នាំខាលប៉ុន្មានទេ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]