រាជធានីភ្នំពេញ ៖ ដូចដែរដឹងស្រាប់ហើយថា តារារ៉េប ងួន ចាន់ដេវីត ធ្លាប់បង្ហើបពីមូលហេតុធ្វើឲ្យរូបលោកលែងខ្វាយខ្វល់ពីពិភពសិល្បៈ ក្រោយរងការរិះគន់និងប្រតិកម្មពីមហាជនម្តងហើយម្តងទៀត រាល់ពេលចេញបទចម្រៀងថ្មីម្តងៗ ទាំងគូស្នេហ៍និងរូបលោក មានបញ្ហាមិនចាញ់គ្នាទេ។
យ៉ាងណាមិញ បាត់មុខមាត់ពីវិស័យចម្រៀងយូរឆ្នាំ មួយរយៈចុងក្រោយនេះ រូបលោកបានបោះជំហានសាជាថ្មី ចេញបទបន្តហូរហែ ទន្ទឹមនឹងរឿងល្បីថា រូបលោកក្លាយជាតារាលែងមានអ្នកគាំទ្រ ហើយជាតារាបរាជ័យម្នាក់ល្បីមួយភ្លែត រួចក៏ស្ងាត់ទៅវិញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតួយ៉ាង ម្សិលមិញនេះ កម្មវិធីរៀបចំដោយរូបលោក នៅផ្សារទំនើបK-Mall បានធ្វើឲ្យអ្នកគាំទ្រស្រឡាំងកាំង ដោយសារតែ ព្រឹត្តិការណ៍នេះមានមនុស្សចូលរួមយ៉ាងច្រើនកុះករ នឹកស្មានមិនដល់ទាល់តែសោះ មើលហើយទើបដឹងថា ការពិតនោះ real fan របស់រូបលោកនៅសល់មិនតិចនោះឡើយ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
ប្រភពរូបភាព ៖ K-Mall
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]