ភ្នំពេញ៖ ពិតណាស់ អ្នកនាង នៅ សូនីតា បច្ចុប្បន្ន កំពុងរស់នៅយ៉ាងមានក្ដីសុខជាមួយស្វាមី និងកូនប្រុស បន្ទាប់ពីមានគ្រួសារ តារាស្រីរូបនេះ តែងតែបង្ហោះរូបភាព បង្ហាញពីសកម្មភាព រស់នៅប្រចាំថ្ងៃ យ៉ាងមានសុភមង្គលទៅកាន់ហ្វេនៗបានឃើញជានិច្ច។
ជាការពិតណាស់ បើទោះបី នៅ សូនីតា មានកូនរួចតែនាងនៅតែ មានរាងស្អាត និង សម្រស់ស្រស់ស្អាតដដែល។ ជាពិសេស បើទោះនាងមានភាពមមាញឹក និងការមើលថែទាំកូន យ៉ាងណាក៏ដោយ ក៏សម្រស់របស់នាងនៅតែស្រស់ស្អាត មិនចាញ់កាលពីមុននោះឡើយ បើងាកមកមើលពីរូបភាពថ្មីរបស់នាង នាងពិតជាមានរូបរាងស្លីម ស្អាតស្រស់ស្អាត មិនខុសគ្នាកាលនាងនៅក្រមុំនោះទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង បើក្រលេកមើល នៅ សូនីតា ប៉ុន្មានសន្លឹកនេះវិញ រឹតតែស្អាតថ្លៃថ្នូរ សមសួនមែនទែន ជាពិសេសគឺសមងារជាជំទាវតែម្ដង ដោយមកជាមួយឈុតបែបប្រពៃណី អាវសូត្រដៃតូច អមជាមួយនឹងការតុបតែងសក់លើកបួង មើលទៅពិតជាស្រទន់ស្រស់សោភា គួរឲ្យចង់គយគន់មែនទែន៕
សូមទស្សនារូបភាពខាងក្រោម៖







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]