ភ្នំពេញ៖ ប្រិយមិត្តប្រាកដជាបានជ្រាប និង ស្គាល់ពីកំពូលតារាចម្រៀងស្រី អ្នកនាង ឱក សុគន្ធកញ្ញា ដែលនាងបានប្រលូកក្នុងវិស័យចម្រៀងមួយនេះ អស់រយៈពេលជាច្រើនឆ្នាំមកហើយ តែយ៉ាងណាក៏នាងនៅតែ មានប្រជាប្រិយភាព និង មានហ្វេនៗជាច្រើនគាំទ្រនាងខ្លាំងមិនថមថយផងដែរ ។
យ៉ាងណាមិញ បើនិយាយពីរូបសម្រស់ និងការថែរក្សាសម្ជស្សវិញ តារាស្រីរូបនេះនៅតែរក្សាបានរឹតតែក្មេងជាងវ័យ និងមានភាពស្រស់ស្អាតជាងនៅក្រមុំទៅទៀត ពិសេសអ្នកនាង ក៏កាន់តែលេងខ្លួនស៊ីវិល័យ ជាងមុនផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែង ប្រៀបដូចជារូបដែល អ្នកនាងទើបតែបាន ធ្វើការបង្ហោះ លើបណ្តាញសង្គម ហ្វេសប៊ុកផ្ទាល់ខ្លួន កាលពីពេល ថ្មីៗនេះអញ្ចឹងបានបញ្ជាក់ឲ្យឃើញថា សម្រស់ អ្នកនាង សុគន្ធកញ្ញ កាន់តែស្រស់សោភា ស្បែកមុខរលោងតឹងណែន ដែលសាកសមខ្លាំងជាមួយនឹងរហ័សនាមហ្វេន ដាក់ឲ្យថាក្រមុំមិនដូរ តែម្ដង ទោះបីជាមានកូន១រួចក៏ហើយក្តី៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]