ភ្នំពេញ៖ អាចនិយាយបានថា គឺជាគូស្នេហ៍មួយគូដែលពេញនិយម និងមានការតាមដានពីអ្នកគាំទ្រជាច្រើន រវាងតារាចម្រៀងរ៉េប លោក ងួន ចាន់ដេវីត និងកញ្ញា ទេព បូព្រឹក្ស ដែលតែងតែបង្ហាញនូវភាពផ្អែមល្ហែម ក៏ដូចជាក្ដីស្រលាញ់ នៅក្នុងទំនាក់ទំនងស្នេហាស្អិតរមួតរបស់អ្នកទាំងពីរ នៅលើបណ្ដាញសង្គម។
ជាក់ស្ដែង ថ្មីៗនេះ លោក ដេវីត ក៏បានបង្ហាញពីរឿងរ៉ាវនៅក្នុងជីវិតស្នេហារបស់ខ្លួន ដែលកំពុងតែធ្វើឲ្យមហាជនចាប់អារម្មណ៍ទៅលើ ទំនាក់ទំនងជាច្រើនឆ្នាំ ដោយនៅក្នុងនោះ រូបលោក បានបង្ហោះរូបភាពជាមួយនឹង កញ្ញា ទេព បូព្រឹក្ស ព្រមទាំងមានសារ ដើម្បីអបអរខួប ៦ឆ្នាំ រវាងខ្លួននិងគូស្នេហ៍ ទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងសាររៀបរាប់នោះ តារាចម្រៀងប្រុសរូបនេះ បាននិយាយថា៖
ទន្ទឹមនឹងការបង្ហោះមួយនេះ ក៏បានធ្វើឲ្យអ្នកគាំទ្រជាច្រើន បានចូលរួមអបអរសាទរចំពោះគូស្នេហ៍អ្នកទាំងពីរ ព្រមទាំងជូនពរឲ្យក្ដីស្នេហ៍មួយនេះនៅតែរក្សាបាននូវភាពផ្អែមល្ហែម មិនប្រែប្រួល ផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]