រាជធានីភ្នំពេញ ៖ ពិតណាស់ តារាចម្រៀង ឱក សុគន្ធកញ្ញា ជាតារាស្រីជំនាន់ក្រោយ ដែលមានសន្ទុះនៃការគាំទ្រយ៉ាងពេញទំហឹងពីមហាជនខ្មែរ ជាពិសេសហ្វេនៗសរសើរមិនដាច់ពីមាត់ រឿងរក្សាភាពល្បីល្បាញបានយូរ ខណៈតារាចម្រៀងពន្លកថ្មី រីកដុះដាលបន្តកន្ទុយគ្នាព្រោងព្រាត។
តួយ៉ាង ងាកទៅមើលជីវិតឯកជនវិញ តាំងពីរៀបការរួចមកជីវិតរូបនាង កាន់តែមានចំហាយក្តីសុខខ្លាំងឡើង បើទោះបីសព្វថ្ងៃនេះ គ្មានសាច់ញាតិរស់នៅជិតក្តី ដោយអ្នកម្តាយ ប្អូនស្រីបន្ទាប់ និងប្អូនប្រុសពៅ បានចេញទៅរស់នៅនិងបន្តការសិក្សាលើទឹកដីប្រទេសអូស្ត្រាលី។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទៀតសោត ថ្មីៗនេះធ្វើឲ្យហ្វេនៗភ្ញាក់ផ្អើលជាខ្លាំង មិនដឹងថារូបនាងមានដំណើរកម្សាន្តលក្ខណៈគ្រួសារទៅប្រទេសអូស្ត្រាលីឡើយ ទាល់តែទម្លាយវីដេអូខ្លីជាមួយនឹង ក្រុមគ្រួសារនៅទីនោះទើបហ្វេនៗដឹង យូរៗជួបគ្នាម្តង គេសម្គាល់ឃើញតារាស្រីរូបនេះ រត់ឱបប្អូនប្រុសពៅពេញៗដៃស្ទើរមិនលែង ធ្វើឲ្យមហាជនដឹងច្បាស់ថារូបនាងជាបងស្រីច្បងស្រឡាញ់ប្អូនៗដល់ថ្នាក់នេះ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]