រាជធានីភ្នំពេញ ៖ ដូចដែលដឹងស្រាប់ហើយថា ដំណើរវិលត្រឡប់មកវិថីសិល្បៈជាថ្មីរបស់ តារាចម្រៀងម្ចាស់ពានរង្វាន់ The Voice Cambodia រដូវកាលទី១ លោក ប៊ុត សីហា ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ និងតារាខ្មែរជាច្រើន ជាពិសេសគឺត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា លើកទឹកចិត្តក្នុងការផ្សាយបន្តផ្ទាល់ថែមទៀតផង។

ក្នុងនោះ គេក្រឡេកឃើញ ផលិតកម្មកំពុងមានឈ្មោះក្នុងទីផ្សារGalaxy Navatra របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏បើកឱកាសឲ្យតារាចម្រៀងរូបនេះ ពិចារណាថាតើចង់រួមដំណើរជាមួយផលិតកម្មដែរឬទេ ក្រោយមានគេសំណូមពរ ឲ្យអ្នកឧកញ៉ា ផ្តល់ឱកាសឲ្យសាជាថ្មីម្តងទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង រូបលោកបានបង្ហោះសារក្តែងៗ លើបណ្តាញសង្គមហ្វេសប៊ុក កាលពីប៉ុន្មានថ្ងៃមុននេះ ថានៅល្ងាចថ្ងៃ១៥ កញ្ញា ឆ្នាំ២០២២ រូបលោកនឹងជម្រាបបងប្អូនពីការសម្រេចចិត្តរបស់ខ្លួន តែផ្ទុយទៅវិញ លុះដល់ពេលវេលាទៅហើយ ស្រាប់តែ តារាចម្រៀង ប៊ុត សីហា ប្រាប់ថាត្រូវពន្យារពេលទៅថ្ងៃទី១៨ កញ្ញា ទៅវិញ។

ជាមួយគ្នានេះ រូបលោកបានលើកហេតុផលថា យ៉ាងដូច្នេះថា ៖

ប៊ុត សីហា

គួរបញ្ជាក់ផងដែរថា ទើបនឹងបោះជំហានជាថ្មី តារាចម្រៀងរូបនេះ ក៏ផ្ទុះរឿងអាស្រូ.វត្រូវបុរសម្នាក់ អះអាងថា រូបលោកនៅមិនទាន់កែខ្លួននៅឡើយ ដោយសារតែការមិនព្រមគោរពតាមការណាត់ មិនខុសពីករណីរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា កាលពីប៉ុន្មានឆ្នាំមុន៕

អត្ថបទពាក់ព័ន្ធ

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ទម្លាយរឿងនេះ ក្រោយមានគេសុំឲ្យជួយ តារាចម្រៀង ប៊ុត សីហា - Khmerload

មានរឿងអ្វី?​ បុរសម្នាក់នេះ អះអាងថា ប៊ុត សីហា មិនទាន់កែខ្លួននៅឡើយ(មានវីដេអូ) - Khmerload

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ​ តោះទៅមើលរូបភាពខាងក្រោម ៖

  លោក ប៊ុត សីហា 
  លោក ប៊ុត សីហា 
សំណេររបស់ តារាចម្រៀង ប៊ុត សីហា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប៊ុត សីហា