រាជធានីភ្នំពេញ ៖ និយាយដល់ពិភពរ៉េបនៅកម្ពុជា ជឿជាក់ថា បងប្អូនភាគច្រើនមិនរំលង តារារ៉េបប្រុសទាំង២ដួងនេះឡើយ គឺលោក វណ្ណដា និង លោក G-Devith ប៉ុន្តែតាំងពីល្បីក្នុងវិថីសិល្បៈមក អ្នកទាំងពីរត្រូវហ្វេនៗដឹងច្បាស់ មិនធ្លាប់ជួបថតរូបជាមួយគ្នា ជាពិសេសដល់ថ្នាក់ល្បី ថាមិនត្រូវគ្នាថែមទៀតផង។

តួយ៉ាង អ្នកចូលចិត្តបទចម្រៀងរ៉េបមានរសនិយមសម័យថ្មី នរណាៗក៏ចូលចិត្តបទចម្រៀងរបស់ អ្នកទាំំងពីរដូចៗគ្នា ជាងនេះទៅទៀត គឺគាំទ្រឲ្យអ្នកទាំងពីរអាចចាប់ដៃគូ ច្រៀងចម្រៀងជាមួយគ្នា ខណៈហ្វេនៗមួយចំនួន ហាក់កំពុងប្រកាន់គំនិតបែកចែកជាភព២ផ្សេងគ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ មហាជនហាក់សម្តែងការភ្ញាក់ផ្អើល ក្រោយនៅស្ងប់ស្ងាត់រៀងៗខ្លួនសោះ បែរជាតារារ៉េប G-Devith ទៅដៀ.មដាមឲ្យតារារ៉េប វណ្ណដា ចំៗគ្មានបញ្ឈិតបញ្ឈៀង សូម្បីតែបន្តិចធ្វើឲ្យគេ​ឯងហួសចិត្តជាខ្លាំង តើមានហេតុផលអ្វីធ្វើដល់ថ្នាក់នេះ តើនេះអាចដូចអ្វីដែលហ្វេនៗមួយចំនួនតែងល្បីថា អ្នកទាំងពីរជាគូបដិបក្ខ គ្មានថ្ងៃត្រូវគ្នានោះឡើយ?។

ទៀតសោត បទថ្មី «Once upon a time» របស់តារាប្រុស G-Devith ដែលចេញផ្សាយកាលពីប៉ុន្មានថ្ងៃមុននេះ សរសេរCaption «Catch me if you ខឹង» ដែលស្រដៀងនឹងចំណងជើងបទចម្រៀងរបស់លោក វណ្ណដា «Catch me if you can» ម្យ៉ាងទៀត នៅក្នុងបទចម្រៀងរបស់លោក G-Devith មានតាំងរូប Mona Lisa ដែលកាត់តមុខរូបលោកចូល ទឹកមុខបង្ហាញភាពសើចចំអក ដូចត្រង់ឃ្លា «Album ខ្ញុំមានតម្លៃដូច Mona lisa» ក្នុងបទ «Catch me if you can»។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងនោះគឺ មុនចេញចម្រៀងថ្មី តារាប្រុស G-Devith បានបង្ហោះរូបថតប៉ុន្មានសន្លឹក ជាន់ស្ទាយ៍ថតរូបខ្លះៗរបស់លោក វណ្ណដា នៅកន្លែងតែមួយជាមួយបទ «Run The Town» ដែលតារាប្រុស វណ្ណដា បានច្រៀងផ្គួបនឹងតារារ៉េបល្បីៗរបស់ថៃ។

មួយវិញទៀត អ្នកនិយមស្តាប់ចម្រៀងបរទេសល្បីថា ទំនុកភ្លេងបទថ្មីរបស់ G-Devith ដូចនឹងទំនុកភ្លេងបទ «captian america» របស់លោក Cal Scruby។ ហេតុផលទាំងនេះហើយ ទើបធ្វើឲ្យបទថ្មី កំពុងទាក់ទាញការចាប់អារម្មណ៍ខ្លាំង៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ងួន ចាន់ដេវីត