អូស្ត្រាលី ៖ ពិតណាស់ ក្រោយបញ្ចប់បេសកកម្មជាគណៈកម្មការក្នុងការប្រឡងចម្រៀង Cambodian Idolភ្លាម តារាចម្រៀង ឱក សុគន្ធកញ្ញា ហោះទៅប្រទេសអូស្ត្រាលីជាមួយស្វាមី និងកូនប្រុស ទៅជួបជុំប្អូនស្រីប្អូនប្រុសនិងអ្នកម្តាយជាទីស្រឡាញ់ ដែលកំពុងរស់នៅនិងបន្តការសិក្សានៅទីនោះ ក្រោយខានជួបគ្នាច្រើនឆ្នាំ។

តួយ៉ាង ទៅលេងអូស្ត្រាលីម្តងនេះ រូបនាងមិនបង្ហើបអ្វីដល់ហ្វេនៗជាមុនឡើយ ជាក់ស្តែងដល់ទឹកទីនោះហើយ ទើបទម្លាយវីដេអូជួបជុំគ្រួសារ ធ្វើឲ្យហ្វេនៗភ្ញាក់ផ្អើលមិនស្ទើរ មិនតែប៉ុណ្ណោះ​ តាំងពីទៅដល់ រូបនាងតែងចំណាយពេលដើរលេងជាមួយគ្រួសារ ជះចំហាយកក់ក្តៅនិងមានសុភមង្គលជាខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាងនេះទៅទៀត ចំណាយលុយហោះជាលក្ខណៈគ្រួសារទៅដល់ក្រៅប្រទេស តារាស្រីរូបនេះ រើសយកការតុបតែងខ្លួនបែបសាមញ្ញៗ មិនឡូយឆាយដូចតារាគេឯង ប៉ុន្តែឈុតមួយណាក៏ស្អាតយកទៅណាមិនអស់ ឃើញរាងតូចច្រឡឹងទាក់ទាញអស់ទាស់។

គួរបញ្ជាក់ផងដែរថា សមាជិកគ្រួសាររបស់តារាចម្រៀងស្រីរូបនេះ កំពុងតែរស់នៅក្រៅប្រទេសទាំងអស់ លើកលែងតែតារាស្រីរូបនេះប៉ុណ្ណោះ ដែលកំពុងរស់នៅក្នុងស្រុក ហេតុដូច្នេះហើយទើបការជួបជុំគ្រួសារម្តងនេះ រូបនាងហាក់មានភាពរីករាយខ្លាំង៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  តារាចម្រៀង ឱក សុគន្ធកញ្ញា
  តារាចម្រៀង ឱក សុគន្ធកញ្ញា តារាចម្រៀង ឱក សុគន្ធកញ្ញា
  តារាចម្រៀង ឱក សុគន្ធកញ្ញា
  តារាចម្រៀង ឱក សុគន្ធកញ្ញា
  តារាចម្រៀង ឱក សុគន្ធកញ្ញា និងស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា