ភ្នំពេញ៖ ​កំពូលតារាចម្រៀងស្រីដ៏មានប្រជាប្រិយភាព ឱក សុគន្ធកញ្ញា  តែងតែទទួលបានការកោតសរសើរជាក្រៃលែង ក្នុងនាមដើរតួបានយ៉ាងល្អ ជាអ្នកម្តាយ ក៏ដូចជាភរិយា ​ដែលថែទាំបានយ៉ាងប្រពៃ គួរឲ្យយកគម្រូតាម ក្នុងនាមជាតារាស្រី ដែលមានសុភមង្គលក្នុងគ្រួសារ។

យ៉ាងណាមិញ ស្ថិតនៅក្នុងវ័យ ៣០ឆ្នាំប្លាយ បើក្រឡេកមើលសម្រស់ របស់អ្នកម្តាយកូនមួយរូបនេះ នៅតែមានភាពស្រស់ស្អាតក្មេងជាងវ័យ ជាមួយការតុបតែងខ្លួន គ្រប់សណ្ឋាន មិនថា បែបយុវវ័យ វណ្ណៈថ្លៃថ្នូរ ក្លាស៊ីកទៀតផងនោះ បានធ្វើអ្នកនាង ជាទីក្រសែភ្នែករបស់ អ្នកផងទាំងពួងដូច្នេះដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទោះជាយ៉ាងណាក្តី មានរូបភាពសន្លឹក ដែលតារាស្រីរូបនេះ បានបង្ហោះ ជាមួយនឹងរូបភាពបច្ចុប្បន្ន និងរូបថតកាលពីឆ្នាំ ២០១០ ទៅដំណើរកម្សាន្តក្រៅប្រទេសដូចគ្នា ដែលយើងអាចប្រៀបធៀបបានថា កន្លងជិតទៅ ជាង ១០ឆ្នាំហើយ តែសម្រស់របស់តារាស្រីរូបនេះ គ្មានការប្រែប្រួលសូម្បីបន្តិច ជាមួយទម្រង់មុខក្មេង មានសភាពតឹងណែងរលោង គ្មានស្នាមជ្រីវជ្រួញ ឡើងរលោងម៉ត់ខៃតែម្តង ថ្វីត្បិតតែអ្នកនាង មានគ្រួសារ កូនមួយហើយក្តី៕

សូមទស្សនារូបភាពខាងក្រោម៖

 ឱក សុគន្ធកញ្ញា បច្ចុប្បន្ន
 ឱក សុគន្ធកញ្ញា កាលពី ២០១០
 ឱក សុគន្ធកញ្ញា កាលពី ២០១០
 ឱក សុគន្ធកញ្ញា កាលពី ២០១០

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា