ភ្នំពេញ៖ ជាការពិតតារាចម្រៀង និងជាម្ចាស់ពាន The Voice Cambodia រដូវកាលទី ១ លោក ប៊ុត សីហា ខណៈដែលទីផ្សារចម្រៀងរបស់លោក ហាក់មានភាពស្ងប់ស្ងាត់មួយសន្ទុះធំក្រោយពេលបែកធ្លាយព័ត៌មាន អាស្រូវជាបន្តបន្ទាប់នោះ បានធ្វើឲ្យអ្នកគាំទ្រមួយចំនួនស្ទើរតែ ភ្លេចមុខបាត់ទៅហើយ។
យ៉ាងណាមិញ ក្រោយត្រលប់មកវិញ សីហា ក៏នៅតែទទួលបានការគាំទ្រ និងលើកទឹកចិត្តពីបណ្ដាហ្វេនៗ ដែលធ្លាប់ស្រលាញ់គាំទ្រ រូបលោក យ៉ាងច្រើនលើសលប់ផងដែរ។ ក្នុងនោះ មកទល់បច្ចប្បន្ន សីហា ក៏បានចេញនៅបទចម្រៀងផ្ទាល់ខ្លួនជាបន្តបន្ទាប់ ដើម្បីបម្រើអារម្មណ៍អ្នកស្ដាប់ មិនឲ្យរង់ចាំយូរឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលើសពីនេះ អ្វីដែលធ្វើឲ្យមហាជន កាន់តែចូលរួមអបអរតារាប្រុសរូបនេះ គឺបន្ទាប់ពីដើរខុសផ្លូវ ជួបព្យុះភ្លៀងហូរហែរមក ថ្មីៗនេះ ប៊ុត សីហា ក៏បានជួបដៃគូជីវិតថ្មី ដែលព្រមចូលមកក្នុងជីវិតរបស់លោក ទាំងដឹងថាលោក ធ្លាប់បានឆ្លងកាត់រឿងរ៉ាវជាច្រើនមកហើយ ថែមទាំងបង្ហាញមុខពេញទី បានដឹកដៃគ្នា ថតរូបជាសម្លៀកបំពាក់បុរាណ មើលទៅសមគ្នាខ្លាំងមែនទែន៕
សូមទស្សនារូបភាពខាងក្រោម៖




@buthseyha123 អរគុណដែលហានចូលមកក្នុងជីវិតបង ទាំងដឹងទាំងល្បីថាបងបែបណា តែអូននិយាយថារឿងអតីតកាល យើងចាប់ផ្តើមជាមួយគ្នា ចឹងយើងគួរតែដើរទៅរកទីបញ្ចប់ជាមួយគ្នា
♬ original sound - Buth Seyha
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]