ភ្នំពេញ៖ កក្រើកកោះពេជ្រជាមួយនឹងការប្រគំតន្ត្រីដ៏ធំ និងដំបូងគេបង្អស់ប្រចាំប្រទេសកម្ពុជា ដែលមានឈ្មោះថា Passion The Concert By Sting Music Verse នាល្ងាចថ្ងៃសៅរ៍ ទី២៩ ខែតុលានេះ។ 

រូបភាពក្នុងកម្មវិធី Passion The Concert By Sting Music Verse 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាពក្នុងកម្មវិធី Passion The Concert By Sting Music Verse 

ជាមួយនឹងវត្តមានរបស់តារាចម្រៀង និងជា rapper ដ៏ល្បី លោក G-Devith ពិតជាទទួលបានការចូលរួមយ៉ាងច្រើនពីសំណាក់យុវវ័យអ្នកគាំទ្ររបស់លោក។

រូបភាពក្នុងកម្មវិធី Passion The Concert By Sting Music Verse

លើសពីនេះ ក្នុងកម្មវិធី concert ដ៏ធំប្រចាំឆ្នាំនេះផងដែរ ក៏បានបំពាក់នូវបច្ចេកវិទ្យា AR Show ដោយរំលេចនូវមុខរបស់លោក G-Devith ក្នុងរូបរាងដូចជាព្រះវិស្នុ ហោះពីលេីមេឃចុះមក ធ្វើឲ្យហ្វេនស្រែកហ៊ោ មិនតិចនោះទេ ថែមជាមួយនឹង Unreal engine LED project រៀបចំជាមួយនឹងបច្ចេកវិទ្យាទំនើប ដែលមិនធ្លាប់មាន សម្រាប់ការប្រគុំតន្រ្តីក្នុងស្រុក។

ក្នុងនោះដែរ លោក G-Devith និង Sting បាននាំយកនូវវត្តមាន តារាស្រីល្បីមកពីប្រទេសថៃ គឺកញ្ញា Jannine Weigel និង Rapper ល្បីមកពីប្រទេសថៃ JARVIS ក្នុងនាមជាតារាកិត្តិយស មកសម្ដែងលើឆាក surprise ហ្វេនៗទៀតផង។

រូបភាពក្នុងកម្មវិធី Passion The Concert By Sting Music Verse
រូបភាពក្នុងកម្មវិធី Passion The Concert By Sting Music Verse
រូបភាពក្នុងកម្មវិធី Passion The Concert By Sting Music Verse

កម្មវិធីនារាត្រីនេះ មិនមែនមានតែហ្វេនៗទេដែលមកចូលរួម ក៏មានការចូលរួមពីសំណាក់ Influencer ល្បីៗក្នុងប្រទេសមកហូហែ រាំលេងយ៉ាងរីករាយ ធ្វើឲ្យបរិយាកាសកម្មវិធីកាន់តែសប្បាយនាថ្ងៃចុងសប្ដាហ៍។

នេះរាប់ជាកម្មវិធីប្រគំតន្រ្តីដ៏ពិសេសអស្ចារ្យប្រចាំឆ្នាំ ២០២២។

ចង់ដឹងថា កម្មវិធី Passion The Concert By Sting Music Verse លើកនេះកក្រើកយ៉ាងណា មើលតែរូបភាពទៅដឹងហើយ៕

រូបភាពក្នុងកម្មវិធី Passion The Concert By Sting Music Verse
រូបភាពក្នុងកម្មវិធី Passion The Concert By Sting Music Verse
រូបភាពក្នុងកម្មវិធី Passion The Concert By Sting Music Verse

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ងួន ចាន់ដេវីត