ភ្នំពេញ៖ បន្ទាប់ពីបានធ្វើការប្រគុំតន្រ្តីយ៉ាងអធិកអធមរួចមក រឿងរ៉ាវរបស់តារាចម្រៀងរ៉េប លោក ងួន ចាន់ដេវីត កាន់តែត្រូវបានទស្សនិកជនចាប់អារម្មណ៍ខ្លាំងឡើង ជាមួយនឹងស្ទាយ៍ថ្មី ព្រមទាំងការបង្ហាញសមត្ថភាព ពោរពេញដោយទំនុកចិត្ត ខណៈដែលមានការចូលរួមទស្សនាពីហ្វេនៗយ៉ាងច្រើនកុះករ ផងដែរ។

ជាពិសេស អាចនិយាយបានថា ការបង្ហាញខ្លួននៅក្នុងសកម្មភាពសិល្បៈតន្រ្តីលើកនេះដែលក្រៅពីទេពកោសល្យហើយនោះ រូបលោក នៅតែទាក់ទាញចំណាប់អារម្មណ៍មួយចំនួន ដោយលេងស្ទាយ៍តែងខ្លួនយ៉ាងប្រណីត និងមានភាពទាន់សម័យ ក្នុងការដំណើរការកម្មវីធីពិសេសមួយនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះ តាមរយៈបណ្ដាញសង្គមរបស់អ្នកគាំទ្ររបស់ ដេវីត ក៏បានបង្ហាញនូវ ម៉ូតក្នុងឈុតនីមួយៗ ទាំងខោ អាវ ស្បែកជើង ប្រកបដោយភាពលេចធ្លោ សាកសមទៅនឹងការបង្ហាញមុខជាមួយនឹងជំនាញ ឲ្យមានភាពស៊ីចង្វាក់ ខណៈដែលឈុតទាំងនោះក៏មានតម្លៃថ្លៃមិនធម្មតា ទៀតផង៕

ប្រភពរូបភាព៖ G-Devith Fan club

សូមទស្សនារូបភាពខាងក្រោម៖

ដេវីត
ដេវីត
ដេវីត
រូបភាព
រូបភាព
ស្បែកជើង តម្លៃជាង ១០០០ដុល្លារ
អាវតម្លៃជាង ២៥០០ដុល្លារ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ងួន ចាន់ដេវីត