រាជធានីភ្នំពេញ ៖ ត្រឹមតែរយៈពេល ៣សប្តាហ៍ប៉ុណ្ណោះ បទចម្រៀងថ្មីរបស់តារារ៉េប វណ្ណដា «Jo2» ទទួលការទស្សនា ៣.៤លានដងឯណោះ ដែលនេះជាចំនួនមិនគួរឲ្យជឿឡើយ មូលហេតុដែលធ្វើឲ្យចម្រៀង Jo2 មានភាពទាក់ទាញខ្លាំងដូច្នេះ ដោយសារតែបទចម្រៀងរយៈពេល៤នាទីនេះ តារាប្រុស វណ្ណដា Dissទៅគូប្រជែងគ្មានបាត់មួយឃ្លា ជាងនេះទៅទៀត គឺចេញចំថ្ងៃប្រគុំតន្ត្រីដ៏ធំរបស់គូប្រជែងថែមទៀតផង។

យ៉ាងណាមិញ បន្ទាប់ពីបង្ហាញកំ.ហឹងតាមរយៈបទចម្រៀង Dissគ្នាទៅវិញទៅមកហើយនោះ ស្រាប់តែយប់មិញនេះ បែកធ្លាយវីដេអូ តារារ៉េប G-Devith ទៅក្លឹបកម្សាន្តមួយកន្លែង ពេលគេចាក់បទចម្រៀងលោក វណ្ណដា «Jo2» រូបលោកនិងមិត្តភក្តិ នាំគ្នារាំញាក់តាមចង្វាក់ភ្លេង ធ្វើព្រងើយ មិនខ្វាយខ្វល់ពីLyricសូម្បីតែបន្តិច ធ្វើឲ្យគេនាំគ្នាចាប់អារម្មណ៍ព្រោងព្រាត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកដំបូងឡើយ តែតារារ៉េប G-Devith បង្ហាញក្បាច់រាំនៅក្នុងបទចម្រៀងរបស់តារារ៉េប វណ្ណដា ធ្វើដូចធម្មតា មិនសមជាដៃគូប្រជែងក្នុងវិស័យតែមួយសូម្បីតែបន្តិច ជាពិសេសគឺធ្វើច្រៀងតាមត្រូវគ្រប់ពាក្យទៀតផង ខណៈមួយចំហៀងទៀតស្ងៀមស្ងាត់ខ្លាំង មិនធ្លាប់បង្ហាញរូបភាពទាំងនេះ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

តារារ៉េប G-Devith
តារារ៉េប G-Devith
តារារ៉េប G-Devith
រូបភាព

ចុចនៅទីនេះ ដើម្បីមើលវីដេអូ ៖ Lin MaRy TikTok | Watch Lin MaRy's Newest TikTok Videos

Lin MaRy TikTok | Watch Lin MaRy's Newest TikTok Videos

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វណ្ណដា