ភ្នំពេញ៖ សម្រាប់តារាចម្រៀងរ៉េប លោក ងួន ចាន់ដេវីត នាពេលកន្លងទៅនេះ តែងតែត្រូវបានមហាជនជាច្រើន យកចិត្តទុកដាក់ និងកត់សម្គាល់ទៅលើសកម្មភាពជាច្រើនរបស់លោក មិនថាជារឿងម្រៀងច្រៀងរាំ នៅតាមទីតាំងផ្សេងៗ ក្រោយពីមានរឿងរកាំរកូសកន្លងមក។

ជាក់ស្ដែង ថ្មីៗនេះ តាមរយៈវីដេអូនៅលើបណ្ដាញសង្គម TikTok មួយ បានបង្ហាញពីកាយវិការរបស់ លោក ងួន ចាន់ដេវីត ដ៏គួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំង នៅពេលដែលបានចូលរួមពិធីបុណ្យស.ព ខណៈនោះ រូបលោក បានធ្វើសកម្មភាពឱនលំទោន រួមទាំងបានដោះស្បែកជើង នៅពេលដែលបានជួបព្រះសង្ឃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ នេះគឺជាទង្វើរដ៏គួរឲ្យកោតសរសើរយ៉ាងខ្លាំងពីហ្វេនៗ និងទស្សនិកជនជាច្រើន ដែលតារាចម្រៀងរូបនេះ បានបង្ហាញពីសុជីវធម៌ និងសីលធម៌នៅក្នុងការរស់នៅ ជាពិសេសពេលដែលជួបព្រះសង្ឃ ដែលជាសកម្មភាពមួយគួរតែយកគំរូតាម ក្នុងនាមជាសិល្បករម្នាក់៕

សូមទស្សនារូបភាពខាងក្រោម៖ 

ដេវីត
ដេវីត
ដេវីត
ដេវីត
ដេវីត
ដេវីត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ងួន ចាន់ដេវីត