រាជធានីភ្នំពេញ ៖ បច្ចុប្បន្ននេះ បើនិយាយដល់កេរ្ត៍ឈ្មោះតារារ៉េបនៅកម្ពុជា គេឯងនឹកឃើញឈ្មោះរបស់ លោក ម៉ាន់ វណ្ណដា និងលោក ងួន ចាន់ដេវីត មុនគេជាក់ជាមិនខាន ព្រោះតារាទាំងពីរដួងនេះកំ ពុងផ្ទុះការតាមដានខ្លាំងពីសំណាក់អ្នកគាំទ្រវិស័យរ៉េប។
ប៉ុន្តែ អ្វីដែលគួរឲ្យកត់សម្គាល់ ក្រោយស្ងប់ស្ងាត់មួយរយៈពេលធំ តារារ៉េប ងួន ចាន់ដេវីត ហាក់កំពុងទាញយកការគាំទ្រមកវិញបណ្តើរៗហើយ ស្របពេលដែលតារារ៉េប វណ្ណដា កំពុងបន្តដំណើរទៅយកការគាំទ្រពីក្រៅប្រទេសបន្ថែមទៀត។ តួយ៉ាង កាលពីប៉ុន្មានសប្តាហ៍មុននេះ អ្នកគាំទ្ររបស់តារារ៉េបទាំងពីរនាក់ មានបញ្ហាចម្រូងចម្រាស់និងការវិភាគជាច្រើន បន្ទាប់ពីចេញបទចម្រៀង Jo2 ជាផ្លូវការ។ ចុងក្រោយនោះ តារារ៉េបម្នាក់ក្នុងចំណោមអ្នកទាំងពីរ បែរទទួលការរិះ.គន់ខ្លាំងពីមហាជន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ បើងាកទៅមើលក្នុងជីវិតពិត ក្រៅឆាកសិល្បៈវិញ តារារ៉េប G-Devith ជាមនុស្សល្អ គួរឲ្យគោរព និងយកគម្រូតាម ដូចពាក្យដែលគេធ្លាប់និយាយ ជាក់ស្តែង ក្នុងវីដេអូខ្លីមួយនេះ រូបលោកព្យាយាមដោះស្បែកជើង ដើម្បីថតរូបជាមួយព្រះសង្ឃ ដែលរូបភាពនេះបញ្ជាក់ច្បាស់ពី កម្រិតសីលធម៌ក្នុងការរស់នៅរបស់រូបលោក ឃើញច្រៀងបទរ៉េប រាំគ្រវីមែន តែនិយាយដល់ជីវិតពិតវិញ តារាប្រុសរូបនេះគួរឲ្យស្រឡាញ់ខ្លាំង៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]