ភ្នំពេញ៖ ដូចដែលប្រិយមិត្តជាច្រើនបានជ្រាបហើយថា កាលពីពេលថ្មីៗ កន្លងទៅនេះ តារាចម្រៀងរ៉េប លោក ងួន​ចាន់ដេវីត ហាក់ជួបនឹងរឿងចម្រូងចម្រាសជាច្រើន នៅលើបណ្ដាញសង្គម ចំពោះការលើកឡើងពីការ Diss Track គ្នាទៅវិញទៅមក ក៏ដូចជាការលួ.ច.ចម្លងបទចម្រៀង ដែលធ្វើឲ្យហ្វេនៗមួយចំនួន ចេញមកការពារអាយដលរៀងៗខ្លួន។

យ៉ាងណាមិញ កាលពីម្សិលមិញនេះ តារាចម្រៀងរ៉េប លោក ងួន ចាន់ដេវីត បានចេញមកបង្ហាញពីសេចក្ដីប្រកាសមួយ នៅលើបណ្ដាញសង្គម ដោយមានការលើកឡើងពីការគាំទ្រ និងយល់ស្រប ជាមួយនឹងចំណាត់ការរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបានខិតខំការពារសិទ្ធអ្នកនិពន្ធ ការពារសិល្បករគ្រប់រូប និងផលប្រយោជន៍ស្នាដៃរបស់បុគ្គលម្នាក់ៗដែលបានបង្កើតឡើង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស រូបលោក ថែមទាំងបានលើកឡើងពីចំណុច ដែលខ្លួនត្រូវទទួលរងនូវការរិះគន់ និងចោទប្រកាន់ពីសំណាក់សិល្បករម្នាក់ ដែលថាបានប្រើប្រាស់ ឬទិញផលិតផល(បទចម្រៀង) ពីគេ ហើយការចោទប្រកាន់នេះ គឺគ្មានមូលដ្ឋានច្បាស់លាស់ គ្មានភស្តុតាង ឬសាក្សីត្រឹមត្រូវឡើយ ហើយការលើកឡើងនេះ ក៏បានធ្វើឲ្យមានការប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ និងប្រជាប្រិយភាពរបស់លោក ផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖ 

ងួន ចាន់ដេវីត
ងួន ចាន់ដេវីត
ងួន ចាន់ដេវីត
ងួន ចាន់ដេវីត
សេចក្ដីប្រកាស
សេចក្ដីប្រកាស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ងួន ចាន់ដេវីត