ភ្នំពេញ៖ ពិតណាស់ កម្មវិធីប្រកួតកីឡាជាតតិលើកទី៣ និងកីឡាជាតិជនពិការលើកទី១ ដែលនឹងឈានដល់ថ្ងៃបញ្ចប់នៅថ្ងៃទី ៣០ខែ វិច្ឆិកា ឆ្នាំ ២០២២នេះ ហើយពិធីបិទកីឡាជាតិលើកទី៣នេះ នឹងធ្វើឡើងនៅពហុកីឡាដ្ឋានជាតិ មរតកតេជោផងដែរ។ ក្នុងនោះដែរ ថ្ងៃបិទពិធី គេដឹងថានឹងប្រារព្ធធ្វើឡើងយ៉ាងអធិកអធម។
យ៉ាងណាមិញ កម្មវិធីបិទកីឡាជាតតិលើកទី៣ និងកីឡាជាតិជនពិការលើកទី១ នឹងមានព្រឹត្តិការណ៍ដ៏អស្ខារ្យជាច្រើន ដែលនឹងមានការដង្ហែក្បួនព្យុហយាត្រា ការសម្ដែងសិល្បៈទាំងផ្នែកបុរាណ និងផ្នែកសម័យ។ ថ្មីៗនេះ អ្នកលេងបណ្ដាញសង្គមផ្ទុះការភ្ញាក់ផ្អើល ខណៈកម្មវិធីដ៏ធំនេះមានវត្តមានកំពូលតារាចម្រៀងលោក វណ្ណដា និងលោក ងួន ចាន់ដេវីត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ផងដែរថា លោក វណ្ណដា នឹងលើកយកបទ«Time To Rise» ដែលជាបទដ៏ល្បីមានអ្នកចូលទស្សនាលើYoutubeដល់ទៅជាង១០០លាន។ ចំណែកលោក ងួន ចាន់ដេវីត ក៏នឹងលើកបទចម្រៀងមានចំណងជើង«វីរនារី»ដែលជាបទមួយពេញនិយមមានហ្វេនចូលចិត្តច្រើនផងដែរ។ ជាមួយគ្នានេះដែរ ទន្ទឹមនឹងដឹងដំណឹងថា តារាចម្រៀងពីររូបនេះបង្ហាញវត្តមាននៅកម្មវិធី បិទកីឡាជាតិលើកទី៣ ហ្វេនៗភ្ញាក់ផ្អើលនឹងរំភើបគ្រប់គ្នាតែម្ដង៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]