ភ្នំពេញ៖ ជាការពិតណាស់ សម្រាប់គូស្នេហ៍ដ៏ផ្អែមល្ហែម និងពេញនិយមនៅក្នុងសិល្បៈកម្សាន្ត រវាង តារាចម្រៀងរ៉េប លោក ងួន ចាន់ដេវីត និង ទេព បូព្រឹក្ស កំពុងតែធ្វើឲ្យហ្វេនៗមានការតាមដានជាបន្តបន្ទាប់ ជាពិសេស ក្រោយពី តារាស្រី ទេព បូព្រឹក្ស បានទម្លាយពីដំណឹងល្អ ដែលរូបនាងកំពុងតែមានផ្ទៃពោះ ត្រៀមខ្លួនទទួលសមាជិកថ្មី ផងដែរ។
ដោយឡែក ក្រឡេកមកមើលពី ក្ដីស្រលាញ់របស់គូស្នេហ៍អ្នកទាំងពីរវិញ ក៏កាន់តែគួរឲ្យរំភើបខ្លាំងឡើង ពីសំណាក់អ្នកគាំទ្រក៏ដូចជាមិត្តជិតស្និទ្ធរបស់ពួកគេ បន្ទាប់ពីតារាស្រី ទេព បូព្រឹក្ស បានធ្វើរឿងមួយសម្រាប់ លោក ងួន ចាន់ដេវីត ដែលជាការ ចាក់អាវអំបោះមួយដ៏ស្រស់ស្អាត ជូនដល់គូស្នេហ៍ ទុកសម្រាប់ឡើងសម្ដែងឆាកប្រគុំតន្ត្រី ទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ក្រោយពីបានឃើញហើយ អ្នកគាំទ្រ ពិតជាបានសរសើរនូវការខិតខំចំណាយទាំងកម្លាំងចិត្តរបស់នាង ក្នុងការធ្វើអាវមួយក្នុងរយៈពេល៤ថ្ងៃ ដើម្បីមនុស្សជាទីស្រលាញ់ បើទោះបីជា ការធ្វើរឿងមួយនេះ ហាក់ជារឿងតូចតាចមួយសម្រាប់មនុស្សមួយចំនួនក៏ដោយ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]