ភ្នំពេញ៖ អាចនិយាយបានថា គឺជាគូស្នេហ៍ ដែលកំពុងតែត្រូវបានអ្នកគាំទ្រចាប់អារម្មណ៍តាមដានជាបន្តបន្ទាប់នៅលើបណ្ដាញសង្គម ចំពោះ តារាចម្រៀងស្រី ទេព បូព្រឹក្ស និង លោក ងួន ចាន់ដេវីត ដែលអ្នកទាំងពីរបានសាងទំនាក់ទំនងជាច្រើនឆ្នាំ ពោរពេញដោយក្ដីសុខសុភមង្គល។
ជាពិសេស បច្ចុប្បន្ននេះ គូស្នេហ៍អ្នកទាំងពីរ ក៏កំពុងតែមានដំណឹងល្អពីការមានផ្ទៃពោះកូនដំបូងរបស់ តារាចម្រៀង ទេព បូព្រឹក្ស និងធ្វើឲ្យហ្វេនៗជាច្រើន កាន់តែរំភើបជំនួស ស្របពេលដែល ពួកគេជិតបានក្លាយទៅជាឪពុកម្ដាយគេទៅហើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ដោយសារតែភាពផ្អែមល្ហែមរបស់តារាប្រុសស្រីទាំងពីររូបនេះ សាកក្រឡេកមកមើលពីរូបភាពជាច្រើនរបស់ពួកគេកាលពីមុនវិញ ក៏មិនចាញ់គ្នានោះទេ ព្រមជាមួយនឹងក្ដីស្រលាញ់ ភាពល្អូកល្អើន និងការមើលថែគ្នាយ៉ាងល្អ។ លើសពីនេះ នេះអាចថា គឺជាការសាងស្នេហ៍ដំបូងៗ ដែលពួកគេបានបង្ហាញឡើង និងធ្វើឲ្យហ្វេនៗសង្ឃឹមថា មិនថានពីមុនឬបច្ចុប្បន្ននេះ ពួកគេនៅតែអាចកាន់ដៃគ្នាបន្តដំណើរទៅមុខ បានយ៉ាងរីករាយ ផងដែរ៕
ប្រភពរូបភាព៖ Chorvy_1
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]