ភ្នំពេញ៖ បើទោះបីជាមួយរយៈចុងក្រោយនេះ ហាក់កំពុងតែជួបប្រទះនឹងបញ្ហា ក៏ដូចជាភាពចម្រូងចម្រាសជាច្រើននៅលើបណ្ដាញសង្គម តែ តារាចម្រៀងរ៉េប លោក ងួន ចាន់ដេវីត នៅតែមានការជំនះតស៊ូ ក៏ដូចជាទទួលបាននូវការគាំទ្រពីសំណាក់ហ្វេនៗជាច្រើន។
ជាក់ស្ដែង ថ្មីៗនេះ តាមរយៈវីដេអូTikTokមួយ ក៏បានបង្ហាញពីពាក្យសម្ដីមួយចំនួន របស់ តារាចម្រៀងរ៉េបរូបនេះ ដែលបានរៀបរាប់ និងបានទាញយកចំណាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកគាំទ្រ ជាពិសេស នៅពេលដែលលោក បានលើកឡើងពីការលើកទឹកចិត្ត ឲ្យហ្វេនៗគិតពីរឿងវិជ្ជមានឲ្យបានច្រើន ជឿជាក់លើខ្លួនឯង ព្រោះមានតែខ្លួនឯងទើបអាចជំនះឧបសគ្គបាន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយសារតែបែបនេះហើយ នៅក្នុងនោះ ថែមទាំងមានការបង្ហាញពី ការពេញចិត្តទៅលើរូបលោក ដែលបានផ្ដល់នូវពាក្យណែនាំល្អ ជួយឲ្យអ្នកគាំទ្រ និងមនុស្សទាំងឡាយបានយល់ពីខ្លួនឯង និងខិតខំជំនះឧបសគ្គពោរពេញដោយទំនុកចិត្ត៕
ប្រភព៖ huhachae
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]