ភ្នំពេញ៖ បច្ចុប្បន្ននេះ កំពូលតារាចម្រៀង Rap លោក G-Devith កំពុងតែទទួលបាននូវការគាំទ្រយ៉ាងខ្លាំងពីសំណាក់ទស្សនិកជនដែលជាយុវវ័យ។ ហើយបទចម្រៀងដែលផ្ទុះការចាប់អារម្មណ៍របស់លោកនាពេលថ្មីៗនេះមានដូចជា បទ «អញធុញណាស់» បទ «ចុមអាអូនអត់ដេក» និងបទ «How about now?» ជាដើម ដែលនេះជាហេតុដែលអាចធ្វើឱ្យលោកទទួលបាននូវភាពល្បីល្បាញក្នុងវិស័យសិល្បៈ Rap យ៉ាងខ្លាំង និងបានក្លាយទៅជាអាយដលក្នុងបេះដូងរបស់អ្នកគាំទ្រជាច្រើនរូប។
កាលពីពេលថ្មីៗនេះ អ្នកគាំទ្រជាច្រើនដែលបានចូលរួមនៅក្នុងការប្រគុំតន្ត្រីដ៏ធំអស្ចារ្យ និងកក្រើករាជធានីភ្នំពេញរបស់ Sting មានឈ្មោះថា “Passion Concert By Sting Music Verse” កាលពីចុងខែតុលា ពិតជាមានអារម្មណ៍រំភើបសប្បាយរីករាយមិនធ្លាប់មានពីមុនមក ជាមួយផ្ទាំងទស្សនីយភាពថ្មីសន្លាង ដោយបានប្រើប្រាស់នូវបច្ចេកវិទ្យាទំនើប ហៅថា Sting Metaverse ដែលជាការសម្ដែងរួមគ្នារវាងតារារ៉េបកម្ពុជាល្បីឈ្មោះគឺ លោក G-Devith និងតារាចម្រៀងស្រីថៃកូនកាត់អាល្លឺម៉ង់ កញ្ញា Jannine Weigel។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាថ្មីម្ដងទៀត ក្រុមហ៊ុនភេសជ្ជៈ Sting ក៏បានធ្វើឲ្យអតិថិជនដែលជាអ្នកគាំទ្រផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងទៀតហើយ ទៅលើវីដេអូស្ពតពាណិជ្ជកម្ម Sting Metaverse រយៈពេល៣០វិនាទី ដែលត្រូវបានក្រុមហ៊ុនធ្វើការបញ្ចេញជាផ្លូវការ កាលពីថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅនេះ ហើយវាក៏បានក្លាយជាប្រធានបទថ្មីនៅកម្ពុជា ដែលល្បីល្បាញទៅដល់ប្រទេសជិតខាងរួមមានដូចជា ប្រទេសឡាវ ព្រមទាំងប្រទេសមីយ៉ាន់ម៉ាផងដែរ។
យោងតាមការបង្ហើបឲ្យដឹងពីប្រភពច្បាស់ការមួយក៏បានឲ្យដឹងថា វីដេអូស្ពតពាណិជ្ជកម្ម Sting Metaverse នេះ គឺជាគំនិតផ្ដួចផ្ដើម និងដឹកនាំថតទាំងស្រុងពីក្រុមហ៊ុនក្នុងស្រុកមួយរបស់ប្រទេសកម្ពុជាយើង ដោយវាក៏នឹងត្រូវយកទៅចាក់ផ្សាយនៅពីរប្រទេសផ្សេងទៀតគឺ ប្រទេសឡាវ និងប្រទេសមីយ៉ាន់ម៉ា ហើយក៏អាចមានប្រទេសក្នុងតំបន់អាស៊ីយើងមួយចំនួនទៀតផងដែរ។ នេះគឺគឺពិតជាមោទកភាពមួយដ៏ពិសេសសម្រាប់កម្ពុជា ដែលអាចផលិតនូវស្ពតពាណិជ្ជកម្មមានគុណភាពខ្ពស់ និងបំពាក់បច្ចេវិទ្យាទំនើប ហើយឈានទៅដល់ការចាក់ផ្សាយជាលំដាប់អន្តរជាតិ។
ប្រភពដដែលខាងលើនេះ ក៏បានបន្ថែមឱ្យដឹងទៀតថា Sting Metaverse Switched On នឹងនាំមកនូវបទពិសោធន៍ថ្មីៗជាច្រើនទៀតសម្រាប់អ្នកគាំទ្រ បន្ថែមពីលើតន្ត្រី ហ្គេម និង Fashion ជាដើម។ តាមរយៈស្ពតពាណិជ្ជកម្មថ្មី លោក G-Devith ក៏បានបង្ហាញឲ្យឃើញពីពិភពថ្មីមួយទៀតដែលដូចជា ពិភពថ្មី ប្លែក និងទំនើបចុងក្រោយ គឺហៅថា Metaverse។
តារាចម្រៀងរ៉េប លោក G-Devith ក៏បានពោលពាក្យនៅចុងបញ្ចប់នៃវីដេអូស្ពតពាណិជ្ជកម្មថា Sting Metaverse Switched On, are you ready? ដែលនេះជាការបញ្ជាក់យ៉ាងច្បាស់ឱ្យយើងបានដឹងថា Sting នឹងមានអ្វីប្លែក និងអស្ចារ្យ ដែលនឹងមកដល់ឆាប់ៗក្នុងឆ្នាំ 2023 ខាងមុខ។
ដូច្នេះសូមកុំភ្លេចតាមដានទាំងអស់គ្នា! ហើយសម្រាប់អ្នកដែលមិនទាន់បានទស្សនាវីដេអូ Sting Metaverse Switched On អាចចូលទៅទស្សនាបានតាមរយៈ Link នេះ ឬចូលទៅកាន់ហ្វេសប៊ុកផេក Sting Cambodia៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]