រាជធានីភ្នំពេញ ៖ ដូចដែរដឹងស្រាប់ហើយថា ការប្រគុំតន្ត្រីដ៏ធំប្រចាំឆ្នាំរៀបចំឡើងដោយ ក្រុមហ៊ុនស្រាបៀរ Vattanak ពិតជាទទួលការចូលរួមយ៉ាងច្រើនកុះករពីស្រទាប់យុវវ័យ ជាងនេះទៅទៀត ក្នុងការប្រគុំតន្ត្រីនេះ មានវត្តមានតារាចម្រៀងល្បីៗរបស់កម្ពុជា ជាពិសេសគឺវត្តមានរបស់តារាកូរ៉េល្បីឈ្មោះ កញ្ញា CL កាលពីល្ងាចថ្ងៃទី ២៦ ខែវិច្ឆិកា កន្លងទៅនេះ។

យ៉ាងណាមិញ បន្ទាប់ពីថ្ងៃប្រគុំតន្ត្រីនោះ តារារ៉េប G-Devith បានប្រកាសរកបណ្តោងខ្សែកពេជ្រអក្សរ«ជី» របស់ខ្លួនដែលបានជ្រុះបាត់មិនដឹងខ្លួនកាលពីល្ងាចថ្ងៃប្រគុំតន្ត្រី ទំនងដោយសារតែ រូបលោកច្រៀង រាំលោតខ្លាំងៗសប្បាយនឹងគេ ទើបធ្វើឲ្យវារបូតយ៉ាងដូច្នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាងប្រកាសមិនយូរប៉ុន្មាន ថ្មីៗនេះ តារារ៉េប G-Devith បានផ្តល់ដំណឹងមកកាន់អ្នកគាំទ្រវិញថា ពេលនេះបណ្តោងនោះរកឃើញហើយ ដោយមានហ្វេនៗរើសបាន រួចឆាតមកប្រាប់រូបលោក ដោយពេលនេះ ខ្លួនបានឲ្យក្រុមការងារទាក់ទងទៅ ដើម្បីរៀបចំថ្ងៃជួបបុរសម្នាក់នោះ ដោយរូបលោកបន្តលើកឡើងថា «នៅលើលោកនេះ ពិតជាមានមនុស្សល្អ គ្រាន់តែពេលខ្លះ យើងនៅមិនទាន់ជួបនៅឡើយ»៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

តារារ៉េប G-Devith
តារារ៉េប G-Devith
តារារ៉េប G-Devith
បន្តោងអក្សរ«ជី» ដែលជ្រុះបាត់
រូបភាព

ចុចនៅទីនេះ ដើម្បីមើលវីដេអូ ​៖ Royal_Alex (@royalalex120) TikTok | Watch Royal_Alex's Newest TikTok Videos

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ងួន ចាន់ដេវីត