ភ្នំពេញ៖ ក្រៅពីមានសមត្ថភាពនៅក្នុងវិស័យសិល្បៈ ដែលអាចទាញយកចិត្តទស្សនិកជនច្រើនហើយនោះ បច្ចុប្បន្ន កំពូលតារាចម្រៀងស្រី អ្នកនាង ឱក សុគន្ធកញ្ញា កាន់តែបង្ហាញពីសម្រស់ទាក់ទាញខ្លាំងឡើង ជាមួយនឹងការលេងខ្លួនឡើងស្រស់ស្អាតស៊ីវីល័យ គួរឲ្យគយគន់។
ជាក់ស្ដែង កាលពីថ្មីៗនេះ នៅក្នុងកម្មវិធីប្រកួត The Voice Kid រដូវកាលទី ៣ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ តារាចម្រៀងស្រីរូបនេះ បានបង្ហាញខ្លួនយ៉ាងលេចធ្លោ ក្នុងឈុតដ៏ស្រស់ស្អាត រចនាឡើងបែបរឹបរាង សាកសមទៅនឹងដងខ្លួន និងរូបសម្រស់ទាំងមូល ទាំងការតុបតែងមុខមាត់ ក៏ដូចជាម៉ូតសក់ ធ្វើឲ្យមើលទៅកាន់តែវ័យក្មេង សឹងច្រឡំស្មានតែនារីវ័យក្រមុំ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតាមរយៈរូបភាពទាំងប៉ុន្មាននេះ តារាចម្រៀង អ្នកនាង ឱក សុគន្ធកញ្ញា ក៏ទទួលបាននូវការសរសើរមិនដាច់ពីមាត់ពីអ្នកគាំទ្រ ព្រមទាំងសង្ឃឹមថា នឹងបានមើលឃើញពីភាពទាន់សម័យ ស្រស់ស្អាតផូរផង់បែបនេះពីតារាចម្រៀងស្រីរូបនេះ ជាបន្តបន្ទាប់ទៀត៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]