ស្រ្តីពពោះភាគច្រើនប្រឈមនឹងផលវិបាកផ្សេងៗដូចជា រមាស់ស្បែក បែកញើសច្រើន អស់កម្លាំង និងបញ្ហាក្លិនខ្លួន។ យ៉ាងណាមិញ តើបញ្ហាក្លិនខ្លួនកើតឡើងបណ្តាលមកពីអ្វី? ហើយម៉ាក់ៗអាចដោះស្រាយបែបណា?
មូលហេតុមួយចំនួនដែលស្រ្តីពពោះមានក្លិនខ្លួនមិនល្អ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. បែកញើសច្រើន
ដោយសារតែការប្រែប្រួលអ័រម៉ូនអំឡុងពេលពពោះ ការផ្គត់ផ្គង់ឈាមទៅកាន់ស្បែកនឹងកើនឡើង ដែលនាំឲ្យម៉ាក់ៗបែកញើសច្រើនជាងមុន ក៏ដូចជាកើនឡើងបញ្ហាក្លិនខ្លួនដូចគ្នា។
២. ទទួលអារម្មណ៍ដឹងក្លិនខ្លាំង
ទន្ទឹមនឹងនេះដែរ នៅពេលដែលអ័រម៉ូនកើនឡើងអំឡុងពេលពពោះ គ្នាយើងខ្លះអាចចាប់ផ្តើមទទួលអារម្មណ៍ដឹងក្លិនខ្លាំងជាងមុន។
៣. ការប្រែប្រួលរបបអាហារ
ស្រ្តីពពោះមួយចំនួន អាចផ្លាស់ប្តូររបបអាហារ ដើម្បីទទួលបានអាហារូបត្ថម្ភដ៏ល្អបំផុត ស្របពេលដែលអ្នកខ្លះទៀតបណ្តោយខ្លួនញ៉ាំអាហារផ្សេងៗ ដូចជាសាច់ គ្រឿងសមុទ្រ ផ្កាខាត់ណាខៀវ ស្ពៃក្តោប ឬពពួកខ្ទឹមបារាំង ខ្ទឹមស អាចបណ្តាលឲ្យយើងមានក្លិនខ្លួនមិនល្អ។
៤. ទ្វារមាសមានក្លិនមិនល្អ
ពិតណាស់ ការពពោះក៏អាចនាំឲ្យទ្វារមាសមានក្លិនមិនល្អ មានអាការៈក្រហាយ រមាស់ ឬធ្លាក់ឈាម។ ប្រសិនបើម៉ាក់ៗមានរោគសញ្ញាទាំងនេះ គួរពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យជាបន្ទាន់ ពីព្រោះវាអាចជាការបង្ករោគនៅទ្វារមាស។
យើងអាចគ្រប់គ្រងក្លិនខ្លួន អំឡុងពេលពពោះយ៉ាងម៉េច?
វិធីសាស្រ្តខាងក្រោម អាចជួយកាត់បន្ថយបញ្ហាក្លិនខ្លួនអំឡុងពេលពពោះ ដែលម៉ាក់ៗអាចសាកល្បងបាន។
- ងូតទឹក២ដងក្នុង១ថ្ងៃ ដោយប្រើសាប៊ូដែលគ្មានជាតិកាត់។
- កាត់តម្រឹមរោមក្លៀក និងរោមប្រដាប់ភេទ ដើម្បីបញ្ចៀសក្លិនខ្លួនមិនល្អ និងការលូតលាស់នៃពពួកបាក់តេរី។
- ញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ ដើម្បីបណ្តេញជាតិពុលចេញពីរាងកាយ។
- ស្លៀកសំលៀកបំពាក់ធ្វើពីកប្បាសដែលមានខ្យល់ចេញចូល ដើម្បីកាត់បន្ថយសីតុណ្ហភាពរាងកាយ និងការបែកញើស។
- ជៀសវាងញ៉ាំអាហារដែលមានក្លិនខ្លាំង ដូចជាខ្ទឹមស ខ្ទឹមបារាំង និងគ្រឿងសមុទ្រ ដោយជំនួសដោយការញ៉ាំបន្លែ និងផ្លែឈើឲ្យបានច្រើន។
- លាងសម្អាតទ្វារមាសដោយប្រើទឹកធម្មតា ដើម្បីជួយរក្សាកម្រិតpH និងបាក់តេរីល្អនៅក្នុងទ្វារមាស។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]