ភ្នំពេញ៖ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា (HEINEKEN Cambodia) កំពុងសហការជាមួយអង្គការភាពជាដៃគូដើម្បីចីរភាពវិស័យកសិកម្មកម្ពុជា (CPSA) ដើម្បីពង្រីងកំណើនវិស័យកសិកម្មប្រកបដោយបរិយាបន្ន និងនិរន្តរភាពនៅកម្ពុជា ដែលជាផ្នែកមួយនៃមហិច្ឆិតា «ធ្វើឱ្យប្រទេសកម្ពុជាកាន់តែប្រសើរ» របស់ក្រុមហ៊ុនផលិតស្រាបៀរមួយនេះ។
ចាប់ពីខែធ្នូឆ្នាំនេះ កម្មវិធីដែលមានរយៈពេល ១៨ ខែ ដែលគ្រប់គ្រងដោយអង្គការ CPSA នឹងប្រើប្រាស់វិធីសាស្រ្តរួមមួយដើម្បីពង្រឹងសមត្ថភាពនៅទូទាំងដំណាក់កាលផ្សេងៗរាប់ចាប់ពីការដាំដុះរហូតដល់ការស្វែងរកទីផ្សារជាមួយនឹងការអនុវត្តកសិកម្មនិងអាជីវកម្មប្រកបដោយនិរន្តរភាព។ តាមរយៈការពង្រឹងសមត្ថភាពនេះ កសិករកាន់តែច្រើននឹងមានលទ្ធភាពទទួលបានធនធានដែលពួកគេត្រូវការដើម្បីបង្កើនទិន្នផល ផលិតភាព និងប្រាក់ចំណូល។ កម្មវិធីនេះនឹងចាប់ផ្តើមជាមួយនឹងកសិករប្រមាណ ១៥០០ នាក់ ដែលជាសមាជិករបស់សហគមន៍កសិកម្មនានានៅក្នុងខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោកស្រី Anne De Graaf នាយិការផ្នែកកិច្ចការសាជីវកម្មនៃក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានមានប្រសាសន៍ថា៖
លោក លី សិរីឫទ្ធិ នាយកគ្រប់គ្រងអង្គការ CPSA បានមានប្រសាសន៍ថា៖
ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ប្រើប្រាស់អង្ករក្នុងស្រុក ១០០ ភាគរយនៅក្នុងប្រទេសកម្ពុជា ដើម្បីធ្វើជាគ្រឿងផ្សំផលិតស្រាបៀរមួយចំនួនដូចជាម៉ាកស្រាបៀរ Anchor និង Tiger ជាដើម។ ដើម្បីបង្កើនភាពវិលជុំក្នុងខ្សែសង្វាក់តម្លៃស្រូវដល់កម្រិតអតិបរមា ក្រុមហ៊ុនផលិតស្រាបៀរមួយនេះក្រោមភាពជាដៃគូជាមួយក្រុមហ៊ុន Berkeley Energy Commercial Industrial Solutions (BECIS) ក៏ប្រើប្រាស់អង្កាមដែលនាំយកមកពីរោងម៉ាស៊ីនកិនស្រូវក្នុងស្រុក និងកសិករផងដែរ ដើម្បីបង្កើតថាមពលកម្ដៅកកើតឡើងវិញ ១០០ ភាគរយនៅរោងចក្រជីវម៉ាសរបស់ក្រុមហ៊ុននៅខណ្ឌច្បារអំពៅនៃរាជធានីភ្នំពេញ ដែលជារោងចក្រជីវថាមពលដ៏ធំដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជាដោយយោងតាមប្រព័ន្ធតិចណូឡូជីរបស់រោងចក្រមួយនេះ។ ការប្រើប្រាស់អង្កាមធ្វើជាប្រភពឥន្ធនៈ បានប្រែក្លាយកាកសំណល់កសិកម្មនិងសរីរាង្គដែលត្រូវបានបោះចោលដោយរោងម៉ាស៊ីនកិនស្រូវ និងកសិករទៅជាប្រភពចំណូលបន្ថែមសម្រាប់សហគមន៍កសិកម្ម។
មហិច្ឆតារយៈពេលវែង “ធ្វើឱ្យប្រទេសកម្ពុជាកាន់តែប្រសើរ” របស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា មានគោលបំណងលើកកម្ពស់ការរួមចំណែកជាវិជ្ជមានតាមរយៈសសរស្តម្ភសំខាន់ៗចំនួនបីគឺ និរន្តរភាពបរិស្ថាន និរន្តរភាពសង្គម និងការពិសារគ្រឿងស្រវឹងដោយការទទួលខុសត្រូវ ជាមួយនឹងគោលដៅចូលរួមចំណែកឆ្ពោះទៅរកពិភពលោកដែលមានកាបូនសូន្យ កាន់តែស្មើភាព និងកាន់តែមានសុខភាពល្អ៕
អំពីក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា
ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ជាក្រុមហ៊ុនផលិតស្រាបៀរឈានមុខគេមួយនៅកម្ពុជា ដែលបង្កើតឡើងក្នុងឆ្នាំ១៩៩៤។ ជំរុញដោយគោលបំណងបង្កើតភាពសប្បាយរីករាយរួមគ្នា ក្រុមហ៊ុនបង្កើតបទពិសោធដ៏អស្ចារ្យសម្រាប់អ្នកពិសា និងអតិថិជន ដែលត្រូវការស្រាបៀរម៉ាកយីហោអន្តរជាតិគុណភាពខ្ពស់ដូចជាស្រាបៀរ Heineken© ស្រាបៀរ Tiger ស្រាបៀរ ABC ស្រាបៀរ Anchor និងស្រាបៀរ Gold Crown។ ជាមួយនឹងការគ្របដណ្តប់នៅទូទាំងប្រទេស និងដោយមានរោងចក្របច្ចេកវិទ្យាទំនើបស្ថិតនៅរាជធានីភ្នំពេញ ក្រុមហ៊ុនមានបុគ្គលិក ៧០០នាក់ និងផ្ដល់ការងារដោយប្រយោលជូនប្រជាជនកម្ពុជាចំនួន ១២០,០០០នាក់នៅទូទាំងចង្វាក់ផលិតកម្មរបស់ខ្លួន។ ប្តេជ្ញាចំពោះការអភិវឌ្ឍប្រកបដោយនិរន្តរភាពរបស់កម្ពុជា ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា មានបំណង “ធ្វើឱ្យប្រទេសកម្ពុជាកាន់តែប្រសើរ” ជាមួយនឹងការផ្តោតលើបរិស្ថាន និរន្តរភាពសង្គម និងការពិសាដោយការទទួលខុសត្រូវដែលស្ថិតនៅលើមាគ៌ាឆ្ពោះទៅកាន់ពិភពលោកដែលមានកាបូនសូន្យ កាន់តែស្មើភាព និងកាន់តែមានសុខភាពល្អ។ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា គឺជាផ្នែកមួយនៃក្រុមហ៊ុន HEINEKEN Company ដែលជាក្រុមហ៊ុនផលិតស្រាបៀរលំដាប់ថ្នាក់ពិភពលោក៕
អំពីអង្គការ CPSA
អង្គការភាពជាដៃគូដើម្បីចីរភាពវិស័យកសិកម្មកម្ពុជា (CPSA) គឺជាអង្គការភាពជាដៃគូប្រចាំប្រទេសរបស់អង្គការ Grow Asia នៅកម្ពុជា ដែលធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) និងទីភ្នាក់ងាររដ្ឋាភិបាលពាក់ព័ន្ធ ក៏ដូចជាវិស័យឯកជន និងអង្គការកសិករផងដែរ។ អង្គការ Grow Asia ដែលបង្កើតដោយវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) និងលេខាធិការដ្ឋានអាស៊ានបានបង្កើតអង្គការ CPSA ក្នុងឆ្នាំ២០១៦។
អង្គការ CPSA ប្រមូលផ្តុំស្ថាប័នរដ្ឋាភិបាល ក្រុមហ៊ុន អង្គការសង្គមស៊ីវិល អង្គការកសិករ និងស្ថាប័នហិរញ្ញវត្ថុដើម្បីភ្ជាប់អ្នកផលិតទៅកាន់ទីផ្សារ។ គោលដៅរួមរបស់យើងគឺបង្កើតប្រព័ន្ធស្បៀងអាហារប្រកបដោយបរិយាបន្ន ឋិតថេរ និងនិរន្តរភាព។ បច្ចុប្បន្ន អង្គការ CPSA កំពុងគាំទ្រដល់ក្រុមការងារចំនួនបួន (គ្រាប់ស្វាយចន្ទី ម្រេច ផ្លែឈើនិងបន្លែ សហគ្រាសធុនតូចនិងមធ្យមផ្នែកសិអាហារ) ជាមួយនឹងដៃគូចំនួនជាង ១២៤ និងកិច្ចការចំនួនបី (កិច្ចសន្យាកសិកម្ម ការវិនិយោគលើកសិកម្មប្រកបដោយការទទួលខុសត្រូវ និងបច្ចេកទេសកសិកម្ម)៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]