ភ្នំពេញ៖ តារាសម្ដែងស្រីឆ្នើម កញ្ញា ដួង ម៉ានិច បានធ្វើឲ្យមហាជនទទួលស្គាល់ ស្នាដៃសម្ដែងរបស់នាងមកជាច្រើនឆ្នាំកន្លងមកហើយ។ ពិតណាស់ គ្រប់ភាពយន្តដែលតារារូបនេះបានសម្ដែង សុទ្ធសឹងតែទទួលបានការគាំទ្រខ្លាំងពីទស្សនិកជនគ្រប់ទិសទី។

យ៉ាងណាមិញ បើក្រឡេកមើលជីវិតឯកជនរឿងស្នេហាវិញ គេដឹងថាតារាស្រីរាងតូចច្រឡឹងរូបនេះ បានទាក់ទងមើលចិត្តគ្នាជាមួយ តារាចម្រៀងវ័យក្មេងលោក ថៃ អតិជាតិបុត្រ។ ហើយកន្លងមក អ្នកទាំងពីរតែងតែបង្ហាញសកម្មភាពស្វីតៗជាមួយគ្នាជានិច្ច ធ្វើឲ្យហ្វេនលួចច្រណែនគ្រប់ៗគ្នាតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង បច្ចុប្បន្នគេសង្កេតឃើញថាកញ្ញា ដួង ម៉ានិច និងលោក ថៃ អតិជាតិបុត្រ ហាក់ស្ងាត់លែងសូវបង្ហោះរូបភាពគូបន្តទៀត។ ហើយហ្វេនកំពុងសង្ស័យអ្នកទាំងពីចែកផ្លូវគ្នា ស្របពេលកញ្ញា ដួង ម៉ានិច ងាកមកបង្ហោះរូបយ៉ាងផ្អែមល្ហែមជាមួយកំលោះសង្ហាដែលជា Influencerវ័យក្មេង Lyderzy វិញដូច្នេះ។ ក្នុងនោះដែរ ខណៈ Lyderzyបង្ហោះរូបថ្មី កញ្ញា Jimmy Meng បានចូលទៅcommentនិយាយថា៖ 

សម្ដីJimmy Meng

គួរបញ្ជាក់ផងដែរ ដោយសារពាក្យប៉ុន្មានម៉ាត់របស់កញ្ញា Jimmy Meng នេះហើយ ទើបធ្វើឲ្យហ្វេនៗ សង្ស័យពីទំនាក់ទំនងរវាងតារាសម្ដែងស្រី និងកំលោះសង្ហាវ័យក្មេងInfluencerរូបនេះ កំពុងមើលចិត្តគ្នាពិតឬយ៉ាងណានោះ៕

សូមទស្សនារូបភាពខាងក្រោម៖

កញ្ញា ដួង ម៉ានិច 
កញ្ញា ដួង ម៉ានិច 
កញ្ញា ដួង ម៉ានិច 
លោក Lyderzy និងកញ្ញា ដួង ម៉ានិច 
លោក Lyderzy និងកញ្ញា ដួង ម៉ានិច 
លោក Lyderzy និងកញ្ញា ដួង ម៉ានិច 
លោក Lyderzy និងកញ្ញា ដួង ម៉ានិច 
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដួង ម៉ានិច